បណ្តាញសង្គម

LG​ ​G5​ នឹង​កាន់​តែ​ទំនើប​​​ជា​មួយ​​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​

មានព័ត៌មាន មួយចំនួនបង្ហើបថា LG ប្រហែលជាបញ្ចេញ នូវទូរសព្ទម៉ូដែល LG G5 របស់ខ្លួននា ខែកុម្ភៈខាងមុខ។ គេថែមទាំងដឹង ទៀតថាជាមួយ ម៉ូដែលថ្មីនេះ LG បានបន្ថែមនូវបច្ចេកវិទ្យា មួយចំនួនដួចជា ទំហំកាមេរ៉ា និងបច្ចេកវិទ្យាស្កេន ប្រស្រីភ្នែក សុវត្ថិភាពទៀតផង។

បើយោងតាម ប្រភពពីកោះតៃវ៉ាន់ បានឲ្យដឹងថា LG G5 អាចមានបន្ទះ Chip ប្រភេទ Snapdragon 820, អេក្រង់ទំហំ ៥.៦អិញ កម្រិត QHD resolution, កាមេរ៉ាមុខទំហំ ៨MP, កាមេរ៉ាក្រោយទំហំ ២១MP, មុខងារស្កេន ក្រយៅដៃ និងមុខងារស្កេន ប្រស្រីភ្នែកសុវត្ថិភាព។ ចំពោះតម្លៃរបស់ LG G5 មិនទាន់មាន ប្រភពណាអាច បញ្ជាក់បាននៅឡើយទេ។

គួររំលឹកដែរ ថាក្រៅពីទូរសព្ទ LG G5 ដែលគេរំពឹង ថានឹងចេញនា ខែកុម្ភៈឆ្នាំ២០១៦ ទូរសព្ទ Galaxy S7 របស់ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរំពឹង ដូចគ្នាថានឹង បង្ហាញខ្លួនក្នុងខែកុម្ភៈនេះ ដូចនេះវាអាច នឹងក្លាយជាការប្រកួតប្រជែងគ្នា ដ៏ធំមួយរវាង ក្រុមហ៊ុនកូរ៉េទាំងពីរ៕

ដកស្រង់ពី៖ Sabay