បណ្តាញសង្គម

Lenovo បង្ហាញ​ Laptop ស៊េរី​ថ្មី​មាន​ RAM​ ទំហំ​ 16GB តម្លៃ​តែ​៤៤៩​ដុល្លារ

ក្រុមហ៊ុន Lenovo ទើបតែបានបង្ហាញពី Laptop ជាច្រើនម៉ូដែល ដែលមានបំពាក់ CPU ជំនាន់ចុងក្រោយរបស់ Intel រួមទាំងមានបំពាក់ RAM ទំហំធំៗថែមទៀតផង។

ក្នុងចំណោម Laptop ទាំងនោះ ThinkPad 13 ជា Laptop គួរឲ្យទាក់ទាញជាងគេ ដោយសារលក្ខណៈ សម្បត្តិព្រមទាំង តម្លៃរបស់វា។ ThinkPad 13 មានកម្រាស់ស្ដើង ព្រមទាំងទម្ងន់ស្រាល ដោយទម្ងន់របស់វាត្រឹមតែ ១,០៤គីឡូក្រាម និងមានកម្រាស់តែ ៩,៦៥ម.ម ប៉ុណ្ណោះ។ ត្បិតថាមានទម្ងន់ ស្រាលក៏ពិតមែន ប៉ុន្តែវាមានបំពាក់ RAM ទំហំដល់ទៅ ១៦GB និងអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ ៥១២GB ថែមទៀតផង។

និយាយពី CPU វិញបានបំពាក់នូវ CPU ជំនាន់ចុងក្រោយ បង្អស់របស់ Intel នោះគឺ Skylake ប្រភេទ Core i5។ បញ្ជាក់ដែរថា Laptop នេះ ចែក ចេញ ជាពីរប្រភេទ ផ្សេងគ្នាដោយមួយ គឺ ដំណើរ ការដោយប្រព័ន្ ធប្រតិបត្តិការ Windows និងមួយទៀត ដំណើរការដោយ Chrome OS ដែលមានលក្ខណៈ សម្បត្តិខាងលើដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ ចំណុចមួយចំនួន។ ចំណុចខុសគ្នា រវាងទាំងពីរ ម៉ូដែលនេះគឺ ប្រភេទ Windows មានរន្ធ USB ចំនួនបី និង USB Type-C មួយ។

ចំណែកឯប្រភេទ Chrome វិញមានរន្ធ USB តែមួយ ប៉ុន្តែមានរន្ធ USB Type-C ចំនួនពីរ។ តម្លៃរវាង Laptop ទាំងពីរក៏ខុសគ្នាដែរដោយ Wundows នឹងមានលក់នាខែមេសា លើទីផ្សារបរទេស ក្នុងតម្លៃចាប់ ពី ៤៤៩ដុល្លារ និង Chrome មានលក់លើទីផ្សារ បរទេសនា ខែមិថុនាតម្លៃ ចាប់ពី ៣៩៩ដុល្លារ៕

ដកស្រង់ពីSabay