បណ្តាញសង្គម

លេងឈុតធំ! Selena Gomez បង្កាត់ភ្លើងស្នេហ៍ថ្មី បង្ហោះរូបស៊ីអារម្មណ៍

វត្តមានតារាចម្រៀងសហរដ្ឋអាមេរិក Selena Gomez និងអ្នកនិពន្ធចម្រៀង Benny Blanco ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី តារាស្រីវ័យ ៣១ឆ្នាំរូបនេះ បញ្ចេញរូបស៊ីអារម្មណ៍លើបណ្ដាញសង្គម។

Gomez និង Blanco កាន់តែផ្អែមល្ហែមស្អិតល្មួត មិនអៀនខ្មាស់បង្ហាញជាសាធារណ។ ទំនាក់ទំនង selena និង Blanco វាហាក់ជាអារម្មណ៍ឆាប់ឆេះលឿនដូចភ្លើងចំបើងនៃទំនាក់ទំនងស្នេហា ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនថាពួកគេពិតជាទាក់ទងគ្នានៅឡើយទេ។

នៅក្នុងរូបថតដែលបានចែករំលែកនៅលើ Instagram Story របស់ Gomez បង្ហាញឱ្យឃើញអ្នកទាំងពីរ ថើបគ្នាយ៉ាងផ្អែមល្ហែម។ Gomez បានដាក់ចំណងជើងលើរូបថតថា "I won"។

យ៉ាងណាមិញរូបថតស្អិតល្មួតរវាង selena និង Blanco ជាការពិតដែលពួកគេចាប់ផ្ដើមបើកចំហរទំនាក់ទំនងស្នេហា ឬគ្រាន់តែជារូបភាពផ្នែកមួយនៃថតវីដេអូចម្រៀងនោះទេ ដូច្នេះមានតែរងចាំបកស្រាយពីសាមីខ្លួន៕

 

ដកស្រង់ពី៖Sabay