ទូរសព្ទ One A9 ដែលក្រុមហ៊ុន HTC បានបញ្ចេញ កាលពីខែវិច្ឆិកា កន្លងទៅ គឺមានជម្រើស តែបួនពណ៌ប៉ុណ្ណោះ ប៉ុន្តែពេលថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែម ពណ៌ស៊ីជម្ពូ ជាពណ៌ថ្មីមួយទៀត។
ការបន្ថែម ពណ៌ស៊ីជម្ពូនេះ កាន់តែធ្វើឲ្យទូរសព្ទ ដែលធ្លាប់ត្រូវបាន គេរិះគន់ថាចម្លង ម៉ូដតាម iPhone 6 និង iPhone 6s នោះ មានលក្ខណៈដូចគ្នា កាន់តែខ្លាំងឡើងមួយ កម្រិតទៀត ។ គួរបញ្ជាក់ថាក្រៅ ពីមានពណ៌ថ្មីទូរសព្ទនេះ មិនមានលក្ខណៈ សម្បត្តិពិសេស អ្វីខុសពី ទូរសព្ទពណ៌ ដទៃទៀតនោះទេ ។ ទូរសព្ទពណ៌ស៊ី ជម្ពូនេះ នេះបច្ចុប្បន្នមានលក់ តែនៅទឹកដីកោះ តៃវ៉ាន់ដែលជាទីតាំង កំណើតនៃក្រុមហ៊ុន តែប៉ុណ្ណោះ ហើយខាងក្រុមហ៊ុនក៏មិន បានឲ្យដឹងថា នឹងមានដាក់លក់ នៅជុំវិញពិភព លោកឬ យ៉ាងណានោះទេ ។
នៅថ្ងៃទី១៥ ខែមករាទូរសព្ទ ខាងមុខ នឹងមានដាក់លក់ លើទីផ្សារ នៃកោះតៃវ៉ាន់ ដោយប្រភេទ RAM ២GB / អង្គចងចាំ ១៦GB មានតម្លៃប្រមាណ ៤៥០ដុល្លារ និងប្រភេទ RAM ៣GB / អង្គចងចាំ ៣២ GB មានតម្លៃប្រមាណ ៤៨០ ដុល្លារ ៕
ដកស្រង់ពី៖ Sabay