បណ្តាញសង្គម

រថយន្ត Mazda អនាគត នឹង​ប្រើប្រព័ន្ធដែល​អភិវឌ្ឍ​រួមគ្នា​ជាមួយ Toyota

ក្រុមហ៊ុន Mazda បានប្រកាសថា ខ្លួនបានចាប់ដៃជាមួយ Toyota ដើម្បីរួមគ្នានូវប្រព័ន្ធ Software និង Hardware ដែលវានឹងជួយកាត់បន្ថយការចំណាយដ៏ច្រើនសម្រាប់ក្រុមហ៊ុនជប៉ុនទាំង២។

នៅក្នុងបរិបទនៃបច្ចេកវិទ្យានេះ ការអភិវឌ្ឍប្រព័ន្ធ Software ជាពិសេសប្រព័ន្ធកម្សាន្ត គឺមានសារៈសំខាន់ណាស់សម្រាប់បំពាក់លើរថយន្ត ប៉ុន្តែវាក៏ត្រូវការចំណាយខ្ពស់ផងដែរ រហូតដល់ ២ពាន់លានដុល្លារឯណោះ ដែលវាផ្តល់ការលំបាកខ្លាំងចំពោះ Mazda។ ដូច្នេះ កិច្ចសហការជាមួយ Toyota នឹងជួយឱ្យ Mazda កាត់បន្ថយការចំណាយរហូតដល់ ៧០% ទៅ ៨០%។ ក្រុមហ៊ុនជប៉ុនទាំងពីរ នឹងអភិវឌ្ឍរួមគ្នាលើ ប្រព័ន្ធគ្រប់គ្រង, ប្រព័ន្ធកម្សាន្ត, កុងទ័រឌីជីថល, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច ECU និងប្រព័ន្ធ serice wiring។

ក្នុងនោះ រថយន្តអគ្គិសនីរបស់ Mazda ដែលគ្រោងចាប់ផ្តើមពីឆ្នាំ២០២៧ គឺ ៩០% ហើយដែលស្រដៀងនឹងរថយន្ត Toyota។ សូមរំលឹកថា លោក Masahiro Moro នាយកប្រតិបត្តិក្រុមហ៊ុន Mazda បានបង្ហើបឱ្យដឹងក្នុងកិច្ចសម្ភាសន៍ថ្មីៗមួយថា ក្រុមហ៊ុនលោកមានផែនការផលិតរថយន្តអគ្គិសនី ៧ ឬ ៨ម៉ូឌែល ត្រឹមឆ្នាំ២០៣០ ដែលនឹងចូលរួមចំណែក ២៥-៤០% នៃការលក់របស់ខ្លួន។ ចំពោះផែនការនេះ ក្រុមហ៊ុន Mazda នឹងពឹងផ្អែកទៅលើក្រុមហ៊ុន Toyota ជាពិសេសគឺប្រព័ន្ធអេឡិចត្រូនិច និង Software រថយន្ត ដែលជួយកាត់បន្ថយការចំណាយវិនិយោគរបស់ Mazda៕

ដកស្រង់ពី៖Sabay