បណ្តាញសង្គម

មកស្គាល់ខេត្ត​របស់​កម្ពុជាដែលមានក្រុងច្រើនជាងគេ

បន្ទាប់ពី រុនតាឯក ត្រូវបានបង្កើតជា ក្រុងរុនតាឯកតេជោសែន បានធ្វើឱ្យខេត្តសៀមរាប ក្លាយជាខេត្តទី៦ ដែលមានក្រុង២។

ប៉ុន្តែតើអ្នកដឹងទេ ខេត្តដែលមានក្រុងច្រើនជាងគេ គឺជាខេត្តកណ្តាល។ ខេត្តកណ្តាល ចែកចេញក្រុងចំនួន៣ គឺក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន និងស្រុកចំនួន១០ រួមមាន៖ ស្រុកកៀនស្វាយ ស្រុកស្អាង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ ស្រុកអង្គស្នួល ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកលើកដែក។ ចំណែកខេត្តដែលមានក្រុងចំនួន២ រួមមានខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។ -ខេត្តស្វាយរៀង ចែកចេញជាក្រុង ២ គឺ ក្រុងស្វាយរៀង និងក្រុងបាវិត និងស្រុក ៦ រួមមាន ស្រុករមាសហែក ស្រុកស្វាយជ្រុំ ស្រុកកំពង់រោទ៍ ស្រុករំដួល ស្រុកស្វាយទៀប និងស្រុកចន្ទ្រា។

-ខេត្តបន្ទាយមានជ័យ ចែកចេញជាក្រុង ២ គឺ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត និងស្រុក ៧ រួមមាន៖ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។

-ខេត្តព្រះសីហនុ ចែកចេញជាក្រុង ២ គឺ ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង និងស្រុក ៣ រួមមាន រួមមាន ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ។ -ខេត្តកំពត ចែកចេញជាក្រុង២ គឺក្រុងកំពត និងក្រុងបូកគោ និងស្រុក ៧ រួមមាន ស្រុកកំពង់ត្រាច ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។

-ខេត្តកំពង់ស្ពឺ ចែកចេញជាក្រុង២ គឺក្រុងច្បារមន និងក្រុងឧដុង្គម៉ែជ័យ និងស្រុក ៧ រួមមាន៖ ស្រុកបសេដ្ឋ ស្រុកគងពិសី ស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង និងស្រុកឱរ៉ាល់។

-ខេត្តសៀមរាប ចែកចេញជាក្រុង២ គឺក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន និងស្រុក ១១ រួមមាន៖ ស្រុកជីក្រែង ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកក្រឡាញ់ ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកបន្ទាយស្រី ស្រុកស្រីស្នំ ស្រុកស្វាយលើ និងស្រុកអង្គរធំ៕

ដកស្រង់ពី៖Sabay News