បណ្តាញសង្គម

ប្រទេស៥មានពលរដ្ឋមិនដល់១០០នាក់ផងមកលេងកម្ពុជា ៖ តើប្រទេសណាខ្លះ?

យើងប្រហែលជាដឹងច្រើនអំពីអ្នកទេសចរមកពីបរទេសដែលមានចំនួនច្រើនជាងគេមកលេង ប្រទេសកម្ពុជា ។ ប៉ុន្តែយើងមិនបានដឹងឡើយថា ប្រទេសណាដែលមានប្រជាជនមកលេង កម្ពុជាតិចជាងគេបំផុត ។ សូមជម្រាបថា មានប្រទេស៥ដែលមានប្រជាជនមិនដល់១០០នាក់ផងមកលេងកម្ពុជា ។

កាលពីឆ្នាំ២០២៣ កម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសសរុបដល់ទៅ៥,៤លាននាក់ ។ ប៉ុន្តែមានប្រទេស៥មានពលរដ្ឋមិនដល់១០០នាក់ផង មកលេងប្រទេសកម្ពុជាយើង ។

ស្ថិតិបានបង្ហាញថា អ្នកទេសចរមកពីម៉ូណាកូមកលេងនៅកម្ពុជា មានចំនួនតែ១៤នាក់ប៉ុណ្ណោះ ហើយមកពីកុងហ្គោ មាន១៦នាក់ មកពីកាតាមាន៤៨នាក់ ដែនដីប៉ាឡេស្ទីន៥៩នាក់ និងហុងឌុយរ៉ាសមាន ៧៩នាក់ ។ មកដល់ពេលនេះ ម៉ូណាកូ ត្រូវបានគេដឹងថា គឺជាប្រជាជាតិមួយដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប ដោយមានផ្ទៃដីត្រឹមតែ២,០៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជាតិត្រឹមតែប្រមាណ៤ម៉ឺននាក់ប៉ុណ្ណោះ ។ ប្រទេសនេះ គឺជាប្រទេសដែលមានទំហំតូច និងចំនួនប្រជាជនតិចបំផុតនៅលើពិភពលោកនេះ ។

កុងហ្គោ គឺជាប្រទេសមួយដែលមានទីតាំងភូមសាស្ត្រស្ថិតនៅក្នុងទ្វីបអាហ្វ្រិកភាគកណ្តាលដែលមានប្រជាជនរហូតដល់ទៅជាង១០០លាននាក់ និងមានផ្ទៃក្រឡាដ៏ធំពោល គឺរហូតដល់ទៅជាង២,៣លានគីឡូម៉ែត្រការ៉េ ។

ប្រទេសកាតា ត្រូវបានគេដឹងថា គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានប្រជាជនប្រមាណជា៣លាននាក់ និងមានផ្ទៃដីតែ១១.៥៨១គីឡូម៉ែត្រការ៉េ ។ ប្រទេសនេះ គឺជាប្រទេសដែលមានកម្រិតជីវភាពធូធារមួយនៅលើពិភពលោក ។

ដែនដីប៉ាឡេស្ទីនវិញ មិនមែនជារដ្ឋឯករាជ្យទេ ប៉ុន្តែមានដែនដីទំហំប្រមាណជា៦.០២០ គីឡូម៉ែត្រការ៉េ ដោយមានប្រជាជនសរុបប្រមាណជាជាង៥លាននាក់ ហើយនៅពេលនេះកំពុងតែជាប់ដៃនៅក្នុងសង្គ្រាមនៅហ្គាហ្សាជាមួយនឹងអ៊ីស្រាអែលថែមទៀត ។ ហុងឌុយរ៉ាសជាប្រទេសមួយមានប្រជាជនប្រមាណជាជិត១០លាននាក់នៅលើផ្ទៃដីដែលមានទំហំ ១១២.៤៩២ គីឡូម៉ែត្រការ៉េ ។ ប្រទេសនេះមានទីតាំងស្ថិតនៅតំបន់អាមេរិកកណ្តាល ។

ឯណោះ មានកំណើនដល់ទៅជិត១៣៩ភាគរយ នៅក្នុងនោះភ្ញៀវទេសចរបរទេសដែលមកលេងកម្ពុជាច្រើនជាងគេទាំង៥មាន ថៃ វៀតណាម ចិន ឡាវ និងអាមេរិក ។

ចុះមានដឹងថា តើពលរដ្ឋមកពីប្រទេសណាមកលេងកម្ពុជាតិចជាងគេទាំង៥វិញទេ ? តាមស្ថិតិដែលក្រសួងបានប្រកាសពេញមួយឆ្នាំ២០២៣ ក្នុងចំណោមទេសចរបរទេស ៥,៤ លាននាក់មកលេងកម្ពុជានោះ ទេសចរថៃមានចំនួនច្រើនជាងគេបំផុត គឺជិត២លាននាក់ បន្ទាប់មកវៀតណាមជាង១លានាក់ ចិនជាងកន្លះលាន ឡាវជិតជាង ៣៧ ម៉ឺននាក់ ហើយអាមេរិកជាង ១៨ ម៉ឺននាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព