បណ្តាញសង្គម

ឥទ្ធិពល Jennie នៅតែខ្លាំង មិនឲ្យអ្នកណាដណ្ដើមតំណែងកំពូលដាច់ខាត

សម្រាប់លទ្ធផលតារាស្រីដែលមានប្រជាប្រិយភាពប្រចាំខែមករា ឆ្នាំ ២០២៤ បានចេញផ្សាយជាផ្លូវការហើយ ដោយក្នុងនោះ Jennie (BLACKPINK) គឺជាអ្នកដែលស្ថិតនៅលំដាប់ថ្នាក់លេខ ១។

ការប្រកាសនេះ ចេញដោយ Korea Corporate Reputation Research Institute កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤។ លទ្ធផលចេញពីការវិភាគ ប្រមូលបាន ៨៦ ៥៨៧ ៨៣៣ សម្រាប់សមាជិកក្រុមនារី K-Pop ចំនួន ៦៥៥ នាក់ ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៤។

ផ្អែកតាមអ្វីដែលបានបង្ហាញ Jennie ស្ថិតនៅតំណែងកំពូលទី ១ តាមពីក្រោយរៀមច្បង Taeyeon និងសិស្សប្អូន Hanni។ចំពោះលទ្ធផលសរុប កំពូលទាំង ៣០ សូមពិនិត្យមើលដូចខាងក្រោម៖

១. Jennie (BLACKPINK) ២. Taeyeon (Girls’ Generation) ៣. Hanni (NewJeans) ៤. Karina (aespa) ៥. Jisoo (BLACKPINK) ៦. Lisa (BLACKPINK) ៧. Haerin (NewJeans) ៨. Winter (aespa) ៩. Danielle (NewJeans) ១០. Wendy (Red Velvet) ១១. Minji (NewJeans) ១២. YoonA (Girls’ Generation) ១៣. Joy (Red Velvet) ១៤. Rosé (BLACKPINK) ១៥. Yuri (Girls’ Generation) ១៦. Seulgi (Red Velvet) ១៧. Hyein (NewJeans) ១៨. Hyoyeon (Girls’ Generation) ១៩. Jang Won Young (IVE) ២០. Kazuha (LE SSERAFIM) ២១. An Yu Jin (IVE) ២២. Yeoreum (WJSN) ២៣. Jihyo (TWICE) ២៤. Miyeon ((G)I-DLE) ២៥. Irene (Red Velvet) ២៦. Seohyun (Girls’ Generation) ២៧. Gaeul (IVE) ២៨. Arin (OH MY GIRL) ២៩. YooA (OH MY GIRL) ៣០. Giselle (aespa)

ដកស្រង់ពី៖Sabay