បណ្តាញសង្គម

ក្នុងប្រវត្តិសាស្ត្រ K-Pop មានតែក្រុមនារី ៣ ប៉ុណ្ណោះបំបែកកំណត់ត្រាពិភពលោកបាន

នៅក្នុងពិភព K-Pop មានតែក្រុមនារី ៣ ប៉ុណ្ណោះ ដែលបំបែកកំណត់ត្រាពិភពលោក "Guiness World Records” បញ្ជាក់ពីសមត្ថភាពអស្ចារ្យ និងភាពជោគជ័យដែលពួកគេសម្រេចបាននៅក្នុងវិស័យនេះ។

៣. NewJean បំបែកកំណត់ត្រា ១ ដងកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ NewJeans បានក្លាយជាតារា K-Pop ដែលទទួលបានចំនួន Stream លឿនជាងគេបំផុតនៅលើ Spotify ជាមួយបទចម្រៀងត្រឹម ៦ បទប៉ុណ្ណោះចេញពីអាល់ប៊ុមតូច New Jeans។

២. Girls’ Generation បំបែកកំណត់ត្រា ១ ដងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ Girls’ Generation ក្លាយជាក្រុមចម្រៀងដែលឈ្នះតំណែង "តារាឈ្នះពាន Melon Music Awards ច្រើនបំផុត"។ ត្រឹមតែពីកម្មវិធី Melon Music Awards ក្រុមចម្រៀងមួយនេះឈ្នះដល់ទៅ ១៣ ដង។

១. BLACKPINK បំបែកកំណត់ត្រា ១១ ដងBLACKPINK រក្សាតំណែងច្រើនដងជាងគេពី Guiness World Records ដែលមិនមានក្រុមនារីណាអាចប្រជែងបាន។ គិតទាំងក្រុម និងទោលរៀងខ្លួន ពួកគេបំបែកកំណត់ត្រាដល់ទៅ ១១ ដង។ ទាំងនេះគឺជា កំណត់ត្រាទាំង ៧ ដែលបង្ហាញលើវិបសាយ៖

- Channelបទចម្រៀងដែលមានអ្នកចូល View ច្រើនជាងគេលើ YouTube (ជាក្រុម) - មានអ្នកមើលច្រើនជាងគេអំឡុងពេល Premiere វីដេអូបទចមរ្ៀងលើ YouTube តាមរយៈបទ "How You Like That” - វីដេអូលើ YouTube ដែលមានអ្នកមើលច្រើនជាងគេក្នុងរយៈពេល ២៤ម៉ោង បំបែកដោយតារាទោល K-Pop (បទ "LALISA” របស់ LISA និងបទ "On The Ground” របស់ Rosé) - ជាបទចម្រៀង K-Pop ដំបូងរបស់តារាទោលដែលកើនចំនួន Stream លើ Spotify (បទ "MONEY” របស់ LISA) - ជាតារា K-Pop ទោលដែលបំបែកកំណត់ត្រាមានចំនួន Stream កើនលឿនជាងគេដល់ ១ ពាន់លានដង លើ Spotify សម្រាប់តារាស្រី (LISA) - វីដេអូបទចម្រៀងថ្មីដែលមានអ្នក View ច្រើនជាងគេលើ YouTube ចេញពីតារាទោល (បទ "LALISA” របស់ LISA)៕

ដកស្រង់ពី៖Sabay