បណ្តាញសង្គម

មេ Facebook និង មេក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានព្រឹទ្ធសភាអាមេរិក សួរចម្លើយជុំវិញរឿងសំខាន់មួយនេះ

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសុំទោសដល់ក្រុមគ្រួសារដែលនិយាយថា កូនរបស់ពួកគេត្រូវបានប៉ះពាល់ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលសវនាការដ៏ក្ដៅគគុកនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។

លោក Zuckerberg ដែលជាម្ចាស់ Instagram និង Facebook និងម្ចាស់ក្រុមហ៊ុន TikTok, Snap, X និង Discord ត្រូវបានសួរដេញដោលអស់រយៈពេលជិតបួនម៉ោងដោយសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សធំៗទាំង២។

សមាជិកសភាចង់ដឹងថាតើម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះ កំពុងធ្វើអ្វីដើម្បីការពារកុមារតាមអ៊ីនធឺណិត។ នេះជាឱកាសដ៏កម្រមួយសម្រាប់សមាជិកព្រឹទ្ធសភាអាមេរិកដើម្បីសាកសួរម្ចាស់ក្រុមហ៊ុន បច្ចេកវិទ្យាធំបំផុតនៅលើពិភពលោក។ លោក Zuckerberg និងនាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានយល់ព្រមផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត ប៉ុន្តែប្រធាន Snap, X (អតីត Twitter) និង Discord ដំបូងឡើយបានបដិសេធ មិនយល់ព្រម។

គួរឱ្យដឹងថា នៅក្នុងព្រឹទ្ធសភាអាមេរិក ក្រៅពីម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៥នាក់ គឺមានការចូលរួមពីគ្រួសារ និង អាណាព្យាបាលដែលអះអាងថាកូនរបស់ពួកគេបានធ្វើបាបខ្លួនឯង ឬសម្លាប់ខ្លួនដោយសារមាតិកាបណ្ដាញសង្គម៕

ដកស្រង់ពី៖Sabay