បណ្តាញសង្គម

គង់ ច័ន្ទស្រីមុំ សារភាពទៅកែដើមទ្រូង

តារាសម្ដែង និងជាថៅកែស្រីក្ដោបក្ដាប់មុខជំនួញពេញដៃ អ្នកនាង គង់ ច័ន្ទស្រីមុំ បើតាមការកត់សម្គាល់ ទោះពេលនេះនាងមានស្វាមី និងកូនមួយ ហើយវ័យក៏រៀងច្រើនបន្តិចក្តី ប៉ុន្តែរូបសម្ផស្សរបស់តារាស្រីរូបនេះ នៅតែរក្សាបានភាពស្រស់ស្អាត មិនចាញ់ក្រមុំ ឬ តារាស្រករក្រោយឡើយ។

យ៉ាងណាមិញបើក្រឡេកមើលនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ ច័ន្ទស្រីមុំ ថ្មីៗ នេះ បានសារភាពថា «កែកុនដើមទ្រូង»។ អ្នកនាង គង់ ច័ន្ទស្រីមុំ លើកឡើងដូច្នេះថា «មិនចេះលាក់ទេ សម្រាប់ mommy ចូលចិត្តនិយាយត្រង់ៗ ១០ ឆ្នាំជាងហើយ ព្រោះតែហុងស៊ុយ ទើបដាច់ចិត្ត up date បើមិនព្រោះតែហុងស៊ុយទេ ក៏មិនដាច់ចិត្តទៅចោល ធីមថ្នល់ជាតិ ឡើយ មើលវីដេអូនេះឲ្យដល់ចប់ទើបដឹងថាខ្លួនឯងសំណាងប៉ុណ្ណា ស្រីមុំ អើយ»។

គួររម្លឹកថា តារាស្រីអ្នកនាង គង់ ច័ន្ទស្រីមុំ បន្ទាប់ពីរៀបមង្គលការជាមួយស្វាមីលោក គឹម សីហា រស់នៅសាងសុភមង្គលគ្រួសារក្រោមដំបូលផ្ទះតែមួយហើយនោះ នាងក៏ទទួលបានកាដូរពិសេសពីចំណងអាពាហ៍ពិពាហ៍ដែលជាដំណក់ឈាមរួមគ្នាជាមួយស្វាមី គឺ កូនស្រីដ៏ស្រស់ស្អាតម្នាក់៕

 

ដកស្រង់ពី៖កម្ពុជាថ្មី