បណ្តាញសង្គម

Jessica ម្ចាស់ហាងពេជ្រ និយាយបែបនេះទៅកាន់បេក្ខភាព Miss Grand កំពង់ឆ្នាំង!!!

លឹម សុធាលីកា ឬ Jessica ជាអ្នកគ្រប់គ្រងហាងពេជ្រ ជាងហេងវណ្ណអាន ដែលជាហាងពេជ្រមួយ ដែលមានសន្ទុះគាំទ្រខ្លាំង មិនថាការច្នៃម៉ូដ រឺការធ្វើទីផ្សារនោះទេ សុទ្ធសឹងតែទទួលបានការគាំទ្រខ្ពស់ ក្នុងរយៈពេលចុងក្រោយនេះ។

រាប់តាំងពីពេលដែលធ្វើការគាំទ្រក្នុងវិស័យបវកញ្ញាតាមរយៈ កម្មវិធី Miss Grand Cambodia 2023 មក ក្នុងរូបភាពជាម្ចាស់ឧបត្ថម្ភកម្មវិធី និង គណៈកម្មការ មហាជនចាប់ផ្ដើមចាប់អារម្មណ៍លើស្ត្រីជើងខ្លាំងរូបនេះថាជាអ្នកជំនួញវ័យក្មេងតែពោរពេញដោយបទពិសោធន៍ មិនថាចំណេះដឹង និង រូបសម្រស់ទេ។

ថ្មីៗនេះ ហាងពេជ្រ ជាងហេងវណ្ណអាន បានបន្តសកម្មភាពនេះទៀតក្នុងកម្មវិធី Miss Grand ខេត្តកំពង់ឆ្នាំង ដែលគេស្គាល់ថាជាខេត្តមួយដែលប្រមូលផ្ដុំទៅដោយអ្នកប្រកួតខ្លាំងៗ ជាពិសេសនោះគឺការវិលត្រលប់របស់ ប៊ី សុធារី តែម្ដង។

ក្រោយពីធ្វើការចុះដំណើរទស្សនកិច្ចធ្វើកម្មវិធីសប្បុរសធម៌ និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ ក្នុងខេត្តកំពង់ឆ្នាំង និង ខេត្តព្រះសីហនុរួចមក Jessica បានផ្ដល់កិច្ចសម្ភាសន៍មួយមកក្រុមការងារ សប្បាយ ទៅលើបេក្ខភាពប្រកួត Miss Grand កំពង់ឆ្នាំង “បវកញ្ញាដែលអាចទាក់ទាញចិត្តគណៈកម្មការអោយចាប់អារម្មណ៍លើខ្លួន ហើយអាចមានសង្ឃឹមចូលក្នុងវគ្គកំពូលរបស់កម្មវិធីនោះ គឺត្រូវតែជាអ្នកដែលមានអាកប្បកិរិយាល្អ ហើយជឿជាក់ទៅលើអ្វីដែលខ្លួនបានបង្ហាញក្នុងកំឡុងពេលប្រកួត ជាពិសេសគឺការរៀបចំខ្លួនអោយលេចធ្លោជាងគេក្នុងកំឡុងពេលប្រកួតតែម្ដង" ពីព្រោះនេះជាអ្វីដែលគេមើលឃើញដំបូងគេមុននឹងចូលវិភាគលើសមត្ថភាពការសម្ដែងផ្សេងៗ ព្រមទាំងភាពធំទូលាយនៃចំណេះដឹង។

ការរៀបចំខ្លួន និងអត្តចរិកជារឿងសំខាន់ដែលអាចធ្វើអោយបេក្ខភាពលេចធ្លោ រឺឯចំណេះដឹង សកម្មភាពសង្គម និង សមត្ថភាពសម្ដែង និងដើរម៉ូដ ជារឿងកំណត់ថា អ្នកណាស័ក្តិសមជាម្ចាស់ម្កុដ។ ការផ្ដល់បទសម្ភាសន៍ធ្វើឡើងក្រោយមានភាពចម្រូងចម្រាស់ពីសំណាក់អ្នកគាំទ្រទៅលើការប្រៀបធៀបរវាងបេក្ខជននឹងបេក្ខជន ដែលធ្វើអោយមានពាក្យចចាមអារ៉ាមផ្សេងៗ។

អ្នកគ្រប់គ្រងហាងពេជ្រ ជាងហេងវណ្ណអាន បានបន្ថែមទៀតថា “មកដល់ពេលបច្ចុប្បន្ននេះយើងមិនទាន់អាចកំណត់ថាបេក្ខជនណាដែលសាកសមសម្រាប់តំណាងអោយខេត្តកំពង់ឆ្នាំងបាននៅឡើយទេ ពីព្រោះថា កម្មវីធី Miss Grand ពីមួយឆ្នាំទៅមួយឆ្នាំតែងតែផ្ដល់រសជាតិថ្មីជានិច្ច មិនប្រាកដថាអ្វីដែលយើងឃើញសាកសមពិតជាអ្វីដែលកម្មវិធីត្រូវការនោះទេ អ្វីដែលចាំបាច់ បេក្ខជនទាំងអស់ត្រូវធ្វើអ្វីអោយខ្លួនឯងអោយលេចធ្លោនិងពិសេសជាងគេ ហើយយកចិត្តទុកដាក់ខ្ពស់ពីកម្មវិធីទើបធ្វើអោយដំណើរខ្លួនឯងទៅបានឆ្ងាយ”។

គួរបញ្ជាក់ផងដែរកំឡុងពេលនេះ ហាង ជាងហេងវណ្ណអាន បានបញ្ចេញគ្រឿងអលង្ការប្រណិតមានតម្លៃសមរម្យ ជាមួយសកម្មភាពផ្សព្វផ្សាយ Miss Grand កំពង់ឆ្នាំង នេះ អ្នកអាចចូលទៅស្វែងរកម៉ូដប្លែកៗ តាមបេក្ខជនដែលលោកអ្នកស្រលាញ់ពេញចិត្ត។ ហើយនៅថ្ងៃទី 10 ខាងមុខនេះ គឺជាថ្ងៃកំណត់យក និង ដឹងថាអ្នកណាជាអ្នកស័ក្តិសមជា Miss Grand កំពង់ឆ្នាំងហើយ។

ដកស្រង់ពី៖Sabay