បណ្តាញសង្គម

Tesla នៅតែរក្សាបានកំណើននៃការលក់រថយន្តអគ្គិសនីនៅប្រទេសចិន ក្នុងឆ្នាំនេះ

(បរទេស)៖ បើតាមទិន្នន័យដំបូងរបស់សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឲ្យដឹងថា ការនាំចេញសម្រាប់ការលក់ដុំជារួមនៃរថយន្ត Tesla Made-in-China (MIC) Model 3/Model Y កាលពីខែមករាកន្លងទៅ គឺមានចំនួនរហូតដល់ ៧១,៤៤៧ គ្រឿង ពោលគឺកើនឡើង ៨% បើប្រៀបធំនឹងឆ្នាំមុន។

េនះបើតាមការចេញផ្សាយដោយសារព័ត៌មាន Insider EV នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លទ្ធផលនេះ គឺទាបជាងខែវិច្ឆិកា (៨២,៤៣២) និងខែធ្នូ (៩៤,១៣៩) ប៉ុន្តែវានៅតែជាលិទ្ធផលដ៏ល្អ សម្រាប់ដើមឆ្នាំ២០២៤ ត្បិតបច្ចុប្បន្ននេះ Tesla កំពុងតែមានគូប្រជែងជាច្រើន ជាពិសេសក្រុមហ៊ុនក្នុងស្រុករបស់ចិន BYD។

កំណើន ៨% នេះ បានបង្ហាញថា Model 3 និង Tesla Model Y ដែលត្រូវបានអាប់ដេតឲ្យប្រសើរឡើងជាមុនបន្តិចបន្តួចនៅក្នុងប្រទេសចិន នៅតែអាចទាក់ទាញអតិថិជនជាច្រើននៅក្នុងប្រទេសចិនបាន។ នៅឆ្នាំ២០២៣ Model Y គឺជាម៉ូដែលអគ្គិសនី ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន។ គួរជម្រាបថាកា រនាំចេញសម្រាប់ការលក់ដុំរថយន្ត Tesla ផលិតក្នុងប្រទេសចិន សម្រាប់ Model 3/Model Y ក្នុងឆ្នាំ២០២៣ កើនឡើង គឺមានចំនួនរហូតដល់ ៩៥០,០០០ គ្រឿង កើនឡើង ៣៣% ពីមួយឆ្នាំទៅមួយឆ្នាំ៕

ដកស្រង់ពី៖Fresh New