បណ្តាញសង្គម

Lisa និងអ្នកស្នងមរតក​ LV ត្រូវគេឃើញដើរជាមួយគ្នានៅ​​អាមេរិក

Lisa និង Frédéric Arnault ដែលជាអ្នកស្នងមរតករបស់មហាសេដ្ឋីនៃក្រុមហ៊ុនម៉ូដ LVMH Bernard Arnault ត្រូវបានគេប្រទះឃើញនៅសហរដ្ឋអាមេរិក។

រាយការណ៍ដោយ Nate បានបង្ហាញពីសមាជិកក្រុម Blackpink នៅទីតាំងមួយនៃ Miami Beach ក្នុងរដ្ឋ Florida ជាមួយនឹងរូបថតរបស់ពួកគេនៅលើបណ្ដាញសង្គម X ។តាមរយៈរូបថតដែលបង្ហោះលើបណ្ដាញសង្គម បានបង្ហាញពី Lisa ដើរជាមួយ Géraldine Guyot ដែលជាប្អូនថ្លៃស្រីរបស់ Arnault ខណៈដែលអ្នកលេងបណ្ដាញសង្គមហាក់សង្កេតឃើញថា ពួកគេបានរក្សារចម្ងាយគ្នាមិនឲ្យភ្នែកមហាជនបានឃើញឡើយ។

ទោះយ៉ាងណាក៏ដោយ ការរំពឹងទុកទាក់ទងនឹងទំនាក់ទំនងជិតស្និទ្ធរបស់ Lisa ជាមួយ Arnault កាន់តែខ្លាំង នៅពេលដែលគាត់បានចាប់ផ្តើមតាមដាននាងនៅលើ Instagram ក្នុងឆ្នាំ ២០២២ ហើយបានចូលចិត្តការបង្ហោះរបស់នាងជាបន្តបន្ទាប់។

យោងតាម Sinchew ឯណោះក៏បានចេញរបាយការណ៍ដែរថា Lisa កំពុងពង្រីកខ្លួនរបស់នាងយ៉ាងសកម្មនៅក្នុងប្រទេសបារាំងតាមរយៈការប្តេជ្ញាចិត្តផ្សេងៗ រួមទាំងការសម្តែងនាពេលថ្មីៗនេះនៅ Le Gala des Pièces Jaunes ដែលជាព្រឹត្តិការណ៍សប្បុរសធម៌ដែលដឹកនាំដោយជំទាវទីមួយរបស់ប្រទេសបារាំងលោកស្រី Brigitte Macron នៅថ្ងៃទី ២៦ ខែមករា។ លើសពីនេះថែមទៀតនោះ បើទោះបីជាអ្នកទាំងពីរមិនបានបញ្ចាក់ពីទំនាក់ទំនងច្បាស់លាស់ តែទស្សនិកជនទូទាំងពិភពលោកបានដឹងរួចស្រេចហើយថា ទាំង Lisa និង Frédéric Arnault ពិតជាមានចិត្តឲ្យគ្នាពិតមែន។ គ្រាន់តែគូនេះមិនទម្លាប់បង្ហាញឲ្យសាធារណជនបានដឹងពីក្ដីស្រលាញ់ដែលពួកគេមានឲ្យគ្នាប៉ុណ្ណោះ៕

ដកស្រង់ពី៖កម្ពុជាថ្មី