បណ្តាញសង្គម

ជ្រុលតែគេដឹងអស់ហើយ Taylor Swift ដាក់មួយលះ ឱបថើបសង្សារ ក្រោយឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ Super Bowl

កម្មវិធីប្រកួត Super Bowl LVII បានប្រព្រឹត្តិឡើងជាផ្លូវការនៅ Las Vegasកាលពីថ្ងៃទី១២ ខែកុម្ភៈថ្មីៗនេះ ដោយមានអ្នកចូលរួមច្រើនរាប់ពាន់នាក់ ហើយក្នុងនោះក៏មានកំពូលតារាល្បីៗដូចជា Taylor Swift, Beyoncé និងស្វាមី, Justin Bieber និងភរិយា Hailey Baldwin, Kendall Jenner, Lady Gaga, Lana Del Rey, Blake Lively, Ice Spice ជាដើម។

ទោះជាយ៉ាងណា អ្នកដែលក្លាយជាផ្ទាំងស៊ីបគេនាំគ្នាចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ Taylor Swift ដោយសារនាងគឺជាសង្សាររបស់កីឡាករ Jason Kelce ដែលស្ថិតក្នុងការប្រកួតដែរ។ ជាក់ស្ដែងក្រុម Kansas City Chiefs របស់សង្សារតារាស្រីរូបនេះបានទទួលជ័យជម្នះ ផ្ដួលក្រុម San Francisco 49ers យ៉ាងជោគជ័យ។

វីដេអូ និងរូបភាពជាច្រើនត្រូវបានថត និងចេញផ្សាយដូចទឹកបាក់ទំនប់ ពីសកម្មភាពដែល Taylor បង្ហាញក្ដីរំភើបជាមួយនឹងជ័យជម្នះរបស់ Jason។ នាងបានឱប ថើបយ៉ាងណែន ជាសញ្ញាបញ្ជាក់ថា ខ្លួនមានមោទកភាពយ៉ាងណាចំពោះមនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយវាក៏បានក្លាយជាវីដេអូដែលផ្ទុះចំនួនចូលមើលយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី៕

ដកស្រង់ពី៖Sabay