បណ្តាញសង្គម

រថយន្តប្រភេទ SUV ខ្នាតតូច3ម៉ូឌែលដែលផ្តល់នូវភាពទាក់ទាញលើតម្លៃ និងមុខងារប្រើប្រាស់

រថយន្តថ្មីប្រភេទ SUV ខ្នាតតូចគឺមានច្រើនជម្រើសសម្រាប់ទីផ្សារប្រទេសកម្ពុជា ដែលខុសគ្នាលើការរចនា ទំហំ ដំណើរការម៉ាស៊ីន មុខងារប្រើប្រាស់ និងតម្លៃ។ ដូច្នេះ ប្រសិនបើលោកអ្នកដែលកំពុងស្វែងរករថយន្តថ្មីទំនើប និងមានតម្លៃសមរម្យ អាចក្រឡេកមើលរថយន្ត 3 ម៉ូឌែលខាងក្រោមដែលផ្តល់នូវជម្រើសល្អ ក៏ប៉ុន្តែពួកគេក៏មានលក្ខណៈខុសគ្នាមួយចំនួនលើកម្លាំងម៉ាស៊ីន តម្លៃ និងជាពិសេសគឺលក្ខណៈពិសេសនៃមុខងារប្រើប្រាស់ ដែលលោកអ្នកត្រូវគិតពិចារណា និងជ្រើសរើសឱ្យបានត្រឹមត្រូវតាមតម្រូវការប្រើប្រាស់។

រថយន្តថ្មីដ៏សំបូរបែបដែលផ្តល់ជម្រើសល្អច្រើនដល់អ្នកទិញ ជាមួយម៉ាក់យីហោ និងតម្លៃ និងគុណភាពនៃការធានារថយន្តដែលផ្តល់ជូនម្ចាស់រថយន្តនូវទំនុកចិត្តខ្ពស់។ ខណៈដែលរថយន្ត Toyota Raize ផ្តល់នូវការរចនារូបរាងស្រស់ស្អាតតូចច្រលឹង អមដោយតម្លៃត្រឹមតែ $26,800 ហើយបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.0L ៣ស៊ីឡាំង និងមានការធានារយៈពេលត្រឹមតែ 3ឆ្នាំ ឬ 100,000Km ដែលដូចទៅនឹងការធានាលើរថយន្ត Mitsubishi Xpander ដែរ។

ប៉ុន្តែក្រឡេកទៅមើលការធានារបស់រថយន្ត MG ZS វិញផ្តល់ជូនរហូតដល់ 5ឆ្នាំ ឬ 150,000Km ដែលរយៈពេលយូរជាងគេក្នុងចំណោមរថយន្ត SUV ខ្នាតតូចនៅកម្ពុជា ហើយដំណើរការម៉ាស៊ីនវិញបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5L ផ្តល់កម្លាំងខ្លាំង។ ចំណែកតម្លៃវិញក៏កាន់តែប្រកួតប្រជែងត្រឹមតែ $26,999 សម្រាប់ MG ZS ខណៈដែលរថយន្ត Mitsubishi Xpander មានតម្លៃ $30,000 ។ ដូច្នេះរថយន្តទាំងអស់នេះសុតតែជាជម្រើសសម្រាប់លោកអ្នកដែលត្រូវការរថយន្តថ្មី ប៉ុន្តែក៏ត្រូវពិចារណាឱ្យបានកាន់តែម៉ត់ចត់ទៅលើរថយន្តដែលផ្តល់នូវមុខងារប្រើប្រាស់ច្រើនជំនួយដល់ការបើកបររបស់អ្នក និងអត្ថប្រយោជន៍៕

ដកស្រង់ពី៖Sabay