បណ្តាញសង្គម

Lisa នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្ដែង តាមរយៈរឿងថ្មីរបស់ HBO

នៅថ្ងៃទី ១២ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) សារព័ត៌មានអាមេរិក Variety បានរាយការណ៍ថា Lisa នឹងចូលរួមសម្ដែងរដូវកាលទី ៣ ក្នុងរឿង "The White Lotus" របស់ HBO ក្នុងនាមជាតួសម្តែងថ្មី។

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ទីភ្នាក់ងាររបស់ Lisa គឺ LLOUD បានបញ្ជាក់ថា "Lalisa Manobal (ឈ្មោះពេញរបស់ Lisa) ត្រូវបានកំណត់ឱ្យសម្តែងក្នុងរដូវកាលទី ៣ នៃ រឿង "The White Lotus" របស់ HBO"។

រឿង "The White Lotus" ចេញដំបូងក្នុងឆ្នាំ ២០២១ គឺជារឿងភាគដែលបង្ហាញពីរឿងរ៉ាវដែលកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍នៅឯសណ្ឋាគារ White Lotus ដ៏ប្រណិតបំផុត។ រដូវកាលទី ១ ត្រូវបានថតនៅ Hawaii ហើយរដូវកាលទី ២ ត្រូវបានកំណត់នៅ Sicily ប្រទេសអ៊ីតាលី។ តាមរយៈគម្រោងនេះ Lisa នឹងក្លាយជាសមាជិកក្រុម BLACKPINK ទីបីដែលបានសម្ដែងជាលើកដំបូង។

ពីមុន Jisoo បានដើរតួជាតួឯកដំបូងរបស់នាងនៅក្នុងរឿង "Snowdrop" របស់ JTBC ក្នុងឆ្នាំ ២០២១ បន្ទាប់មក Jennie ដែលបានដើរតួជាតួឯកក្នុងរឿង "The Idol" របស់ HBO៕

ដកស្រង់ពី៖Sabay