បណ្តាញសង្គម

ថ្ងៃ១៤ កុម្ភៈ និមល ផ្ញើរក្ដីស្រឡាញ់ជាពិសេសជូន ពេជ្រថៃ ដោយហេតុផលយ៉ាងរំជួលចិត្ត

នៅក្នុង១៤កុម្ភៈ ទិវារបុណ្យនៃក្ដីស្រឡាញ់ពិធីការិនីល្បីឈ្មោះ ច័ន្ទ កែវនិមល ផ្ញើរក្ដីស្រឡាញ់ ភ្ជាប់ជាមួយសាយ៉ាងរំជួលចិត្តទៅកាន់ តារាចម្រៀងវ័យក្មេង ពេជ្រថៃ ក្នុងថ្ងៃពិសេសនេះ។

ស្របពេលដែល ពេជ្រថៃ ទើបតែទទួលបានអារម្មណ៍អន់ចិត្តជាខ្លាំងចំពោះពាក្យពេចមិនសមរម្យជាច្រើនពីមហាជនមួយចំនួន និមល ដែលជាពថីការិនីប្រចាំទូរទស្សន៍ ហង្សមាស បានបង្ហោះរូបភាពប៉ុន្មានអំពីកិច្ចសន្ទនារវាងនាង និងពេជ្រថៃ និងភ្ជាប់ជាមួយសារផ្ដល់កម្លាំងចិត្តជូនកាន់ ពេជ្រថៃ៖ «ថ្ងៃនេះជាថ្ងៃនៃក្តីស្រលាញ់ ខ្ញុំស៉ុំចែករំលែកក្តីស្រលាញ់មួយនេះទៅកាន់ក្មេងប្រុសម្នាក់ដែលតែងតែញញឹម ព្យាយាមអោយគេសប្បាយទាំងដែលខ្លួនឯងកំពុងមានទុក្ខរឹងមាំហើយបន្តដំណើរជីវិតដោយភាពរីករាយណាកូនPech Thai»។

នៅក្នុងកិច្ចសន្ទនាដែល ពិធីការិនី រូបនេះបានឆ្លើយឆ្លងជាមួយ ពេជ្រ បានឱ្យឃើញថា ពេជ្រថៃ ពិតជាក្មេងដែលពូកែទ្រាំ ពូកែលាក់អារម្មណ៍ ព្រោះរយៈពេល៦ឆ្នាំ ចាប់តាំងពីបោះជំហ៊ានចូលវិថីសិល្បះ ពេជ្រថៃ តែងតែទទួលការិះគន់ពីមហាជនមួយចំនួនលើរូបសម្បត្តិរបស់ខ្លួន។ អារម្មណ៍អន់ចិត្តទាំងនេះ ពេជ្រ តែងបៀមទុក្ខម្នាក់ឯង មិនឱ្យឪពុកម្ដាយដឹង សុខចិត្តអង្គុយយំតែម្នាក់ឯង។ យ៉ាងណាមិញនៅក្នុងសារដដែរនេះ និមល ក៏បានព្យាយាមនិយាយលើកទឹកចិត្តទៅកាន់ ពេជ្រថៃ ជាច្រើនផងដែរ៕

ដកស្រង់ពី៖Sabay