បណ្តាញសង្គម

ទ្រាំលែងបាន ពេជ្រថៃ សួរថា៖ ខ្ញុំខុសអ្វី ខ្ញុំធ្លាប់បោកអ្នកណា ទើបអ្នកមួយចំនួននៅតែ ត្មិះដៀលរឿងកម្ពស់

ការខកចិត្ត និងអន់ចិត្ត ដែលប្រឹងទប់រាប់ឆ្នាំ រឿងមហាជនមួយចំនួនត្មិះដៀលរឿងកម្ពស់របស់ខ្លួន ស្រាប់តែទ្រាំលែងបាន ពេជ្រថៃ តបសួរចំាៗបកទៅកាន់អ្នករិះគន់ខ្លួនយ៉ាងចាស់ដៃ។

ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យសិល្បះលើកដំបូង រហូតដល់បច្ចុប្បន្ន សង្កេតឃើញថាម្ចាស់ពាន The Voice kids រដូវកាលទី១ ពេជ្រថៃ នៅតែទទួលបាននូវពាក្យមិនសមរម្យពីមហាជនមួយចំនួនដោយ ប្រើពាក្យមិនសមរម្យ លើរូបរាងជាពិសេសកម្ពស់របស់ខ្លួន ដោយមានការលើកឡើងថា ពេជ្រថៃ បោកប្រាស់រឿងអាយុ កម្ពស់មិនលូត ក្រិន មានពាក្យមិនសមរម្យជាច្រើនផ្សេងទៀត ដែលពាក្យទាំងនោះធ្វើឱ្យសាមីខ្លួនមានការអន់ចិត្តយ៉ាងខ្លាំង។

ដោយអត់ទ្រាំមិនបាននូវពាក្យត្មិះរាប់ឆ្នាំមកនេះ ស្រាប់តែតារាប្រុសវ័សក្មេងរូបនេះ បានបង្ហោះសារយ៉ាងវែងចោទសួរថា «ពេលនេះខ្ញុំជឿហើយ ពុកម៉ែបងប្អូនខ្មែរមួយចំនួន តើខ្ញុំបោកអីគេ មិចដឹងច្បាស់មេស ហើយខ្ញុំបាននិយាយធ្វើអីប៉ះពាល់ដល់ពុកម៉ែបងប្អូនណាម្នាក់ទេ?ហេតុអីបាននិយាយបែបនិងឫក៏ខ្ញុំបានធ្វើអីប៉ះពាល់ដល់សង្គមអត់? ហេតុអីបានបំបាក់ទឹកចិត្តខ្ញុំបែបនេះ ?

ឫចង់ឲ្យខ្ញុំចាកផុតពីលោកនេះ តាំងពីប្រឡងមកដល់ពេលនេះខ្ញុំមិនដែលតបត ឈ្លើយ មិនគោរពចាស់ទុំឡើយ តែខ្ញុំនៅតែទទួលនូវពាក្យបែបនេះជានិច្ច» ពេជ្រថៃ ថ្លែង។ យ៉ាងណាមិញបើទោះជាខ្លួនទទួលការបំពាក់ទឹកចិត្ត និងអន់ចិត្តយ៉ាងក្ដី តារាប្រុសប្រចាំផលិតកម្មហង្សមាសរូបនេះ នៅតែប្រកាន់ជំហរ បន្តធ្វើការងារដែលខ្លួនស្រឡាញ់ជានិច្ច ទោះមានព្យុះភ្លៀងអ្វីមករារាំងក៏ដោយ ក្នុងនោះក៏មានមិត្តរួមអាជីព រួមទ្រនំ នាង ដាវីន ចេញឈឺឆ្អាល និយាយរៀបរាប់ពាក្យលើកទឹកចិត្តជាច្រើនទៅកាន់ ពេជ្រថៃ ផងដែរ៕

ដកស្រង់ពី៖Sabay