បណ្តាញសង្គម

ម្នាក់ទៀតហើយ ក្រោយទក់សាច់ពីមហាជនរឿងផ្សព្វផ្សាយល្បែងស៊ីសង លក្ខណា ចេញមុខសន្យាជាថ្មី

មុនក្រោយគ្នាមួយថ្ងៃ បន្ទាប់ពី តារាកំប្លែងល្បីឈ្មោះ នាយគ្រឿន ប្រកាសឈាប់ទទួលការងារផ្សព្វផ្សាយល្បែងស៊ីសង និងស្រាបៀរ Influencer មួយរូបទៀត កញ្ញា លក្ខណា យ៉ានុត ចេញវេដេអូ សុំទោសមហាជន និងបញ្ឍប់រាល់ការងារប៉ះពាល់សង្គម។

មិនខុសអ្វីពីនាយគ្រឿន ក្រោយអ្នកពីរទទួលការងារផ្សព្វផ្សាយល្បែងស៊ីសង ស្រាប់តែមហាជនរិះគន់យ៉ាងចាស់ដៃទៅលើទាំងពីរ។ ក្រោយមានរឿងចម្រូងចម្រាសរួចមក នាយគ្រឿន និងកញ្ញា លក្ខណា ចេញវីដេអូសុំទោសមហាជន និងសន្យាឈប់ទទួលការងារទាំងនេះហើយ។

Influencer ពូកែវោហាស័ព្ទ រូបនេះបានរៀបរាប់ថា ខ្លួនពិតជាគ្មានចេតនាធ្វើឱ្យមហាជនមិនពេញចិត្តនោះទេ ដោយហេតុថារាល់ដងមុនទទួលការងារពីក្រុមហ៊ុនណាមួយនាងគិតគូរណាស់ខ្លាចក្រែងប៉ះពាល់ដល់សង្គម ប៉ុន្តែមួយរយៈចុងក្រោយនេះនាងទទួលការងារច្រើនពេក មិនបានគិតវែងឆ្ងាយ ធ្វើការដោយការធ្វេសប្រហែសទើបបង្ករឱ្យមានការប៉ះពាល់ដល់ចិត្តមហាជន។ នេះបើតាមការបកស្រាយរបស់ លក្ខណា បង្ហោះលើបណ្ដាញសង្គមនីប៉ុន្មានម៉ោងមុននេះ។

ស្រីស្អាតរូបនេះ ក៏បានបញ្ជាក់ដែរថា ចាប់ពីថ្ងៃនេះនាងឈប់ទទួលការងារផ្សព្វផ្សាយល្បែងស៊ីសង ធ្វើឱ្យប៉ះពាល់សង្គម និងចិត្តមហាជនទៀតហើយ នាងក៏បានលើកដៃសុំការអធ្យាស្រ័យពីមហាជនគ្រប់រូប៕

ដកស្រង់ពី៖Sabay