បណ្តាញសង្គម

Nokia បញ្ចេញមុខងារ AI ថ្មីមួយ ដើម្បីសម្រួលដល់កម្មករក្នុងវិស័យឧស្សាហ៍កម្មរោងចក្រ

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា នឹងបញ្ចេញមុខងារ AI ពិសេសមួយ ដែលមានសមត្ថភាពជួយសម្រួលដល់កម្មករក្នុងវិស័យឧស្សហ៍កម្មរោងចក្រ។

មុងងារ AI នេះនឹងជូនដំណឹងចំពោះការព្រមានអំពីម៉ាស៊ីនរបស់កម្មករ នៅពេលមានកំហុសអ្វីមួយដោយផ្អែកលើទិន្នន័យពេលវេលាជាក់ស្តែង និងវិធីដែលបានណែនាំនានា ក្នុងន័យជួយពន្លឿនការងារក្នុងរោងចក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមហ៊ុនរដ្ឋរបស់ហ្វាំងឡង់មួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍នេះគឺមានឈ្មោះថា «MX Workmate» នឹងពង្រីកលើបច្ចេកវិទ្យាទំនាក់ទំនង ដែលមានស្រាប់របស់ Nokia ដែលប្រើប្រាស់ដោយអតិថិជនក្នុងវិស័យឧស្សាហកម្ម ដោយប្រើប្រាស់គំរូភាសាខ្នាតធំ AI (LLMs) ដើម្បីសរសេរអត្ថបទបានដូចមនុស្ស ក្នុងការជូនដំណឹង។ តែយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ជាក់លំអិតឡើយថា តើមុខងារ AI ថ្មីដែលបានប្រកាសនេះ នឹងដាក់ឲ្យប្រើប្រាស់នៅពេលណា និងនៅប្រទេសនាខ្លះ?

ដកស្រង់ពី៖Fresh New