បណ្តាញសង្គម

Meezy ចាប់ដៃ Noly ផលិតចម្រៀងគុណភាព ចេញមិនទាន់១ថ្ងៃផង ចំនួន Views ឡើងខ្ពស់ស្រឺតៗ

ផ្ដល់ជូនកាដូជាពិសេសសម្រាប់អ្នកគាំទ្រក្នុងថ្ងៃ ទិវារបុណ្យនៃក្ដីស្រឡាញ់ តារាចម្រៀង Original Song ពីររូប Meezy 24k និង Noly ចាប់ដៃគ្នាផលិតចម្រៀងគុណភាពមួយបទពីរោះផ្អែមល្ហែម ថែមទាំងមានអ្នកចូលទស្សនារាប់សែននាក់ក្នុង Youtube។

«បណ្ដូលពេជ្រ» ជាចំណងជើងបទចម្រៀងថ្មីរបស់ Meezy 24k និង Noly ដែលអ្នកទាំងពីរទើបតែបញ្ចេញក្នុង Youtube ផ្លូវការរបស់ La Cima Cartel កាលពីម្សិលមិញនេះ ដែលមានអ្នកទស្សនាជាង ១២០K គិតត្រឹមតែ១៩ម៉ោងតែប៉ុណ្ណោះ សន្ទុះនៃការចូលស្ដាប់ និងមានមតិបង្ហាញការពេញចិត្តលើចម្រៀងមួយបទនេះ ច្រើនគួរឱ្យកត់សម្គាល់។

ពាក្យពេចឃ្លោងឃ្លា សរសើរផ្អែមផ្ហែម សំឡេងលើកដាក់ពីរោះរបស់ Meezy 24k និង Noly ជាមួយចង្វាក់ភ្លេងបំពេរអារម្មណ៍សប្បាយៗ មានគ្រប់រសជាតិក្នុងបទ «បណ្ដូលពេជ្រ» ធ្វើឱ្យអ្នកស្ដាប់ហើយញញឹមតែម្ដង ជាពិសេសមិត្តនារី ព្រោះមួយបទនេះ គឺរៀបរាប់ពីនារីតែម្ដង៕

ដកស្រង់ពី៖Sabay