បណ្តាញសង្គម

ពេលវេលាដើរលឿនពេកហើយ! ធ្មេចបើកៗរឿងភាគកូរ៉េ ១០រឿងនេះមានអាយុ ១០ឆ្នាំបាត់

ឆ្នាំ ២០១៤ ក៏ជាឆ្នាំដែលរឿងភាគកូរ៉េជាច្រើន សម្រុកចេញផ្សាយជាបន្តបន្ទាប់ ដោយក្នុងនោះមួយចំនួនធំ ទទួលបានការគាំទ្រមិនធម្មតាពីសំណាក់អ្នកគាំទ្រមិនថាក្នុងប្រទេសទេ សូម្បីនៅលើឆាកអន្តរជាតិក៏មានការតាមដានច្រើនផងដែរ។

នៅពេលនេះឈានចូលឆ្នាំ ២០២៤ ហើយ ដូច្នេះដើម្បីជាការរម្លឹកអនុស្សាវរីយ៍ល្អៗ យើងទាំងដឹងទាំងអស់គ្នានូវរឿងភាគដែលមានអាយុកាល ១០ ឆ្នាំ គត់៖

១. រឿង “Healer” សម្ដែងដោយ Ji Chang Wook និង Park Min Youngតួឯកប្រុសស្រីទាំងពីរ មានឧបសគ្គជាច្រើន ទម្រាំជីវិតស្នេហាឈានដល់ភាពសុខស្រួល ដោយសារមានរឿងកប់ទុកជាច្រើន ហើយត្រូវជីកឫសលាក់បាំងការពិតដ៏ខ្មៅងងឹត។

២. រឿង “It’s Okay, That’s Love” សម្ដែងដោយ Jo In Sung និង Gong Hyo Jin“It’s Okay, That’s Love” ជាប់ពាក់ព័ន្ធរឿងរ៉ាវ ត្រូវដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តយ៉ាងប៉ិនប្រសប់របស់តួអង្គក្នុងរឿង។ សាច់រឿងក៏ចង់បញ្ជាក់ ទោះបីជាមានរឿងពិបាកចិត្តកើឡើងជាច្រើនក្នុងជីវិតនេះ ប៉ុន្តែត្រូវរីករាយនឹងអ្វីដែលយើងកំពុងមាននៅពេលនេះ ហើយទោះកើតទុក្ខយ៉ាងណា សូមស្វែងរកភាពរីករាយសម្រាប់ខ្លួនឯងខ្លះហើយគ្រប់យ៉ាងនឹងប្រែជាប្រសើរបន្តិចម្ដងៗ។

៣. រឿង “Doctor Stranger” សម្ដែងដោយ Lee Jong Suk និង Jin Se Yeonកាលនៅក្មេង Park Hoon ត្រូវបានចាប់ខ្លួនជាមួយឪពុក ហើយបង្ខំឱ្យរស់នៅក្នុងប្រទេសកូរ៉េខាងជើង។ ទោះបីជាតួប្រុសក្លាយជានិស្សិតពេទ្យដ៏ឆ្នើមក៏ដោយ ក៏ត្រូវសម្រេចចិត្តភៀសខ្លួនទៅកូរ៉េខាងត្បូងវិញដែរ ខណៈគូស្នេហ៍របស់ខ្លួនត្រូវបានគេចាប់ខ្លួន ហើយឪពុកក៏ស្លាប់ទៀត។ រឿងរ៉ាវជាច្រើនក៏ត្រូវកើតឡើងផ្ទួន ក្លាយជាចំណោទឲ្យតួប្រុសរបស់យើងដោះស្រាយរហូត។

៤. រឿង “Cunning Single Lady” សម្ដែងដោយ Lee Min Jung និង Joo Sang Wook“Cunning Single Lady” គឺជារឿងភាគស្នេហាដ៏រីករាយ ធ្វើឲ្យអ្នកមើលរសាយអស់កង្វល់ពេលតាមដាន។ Lee Min Jung និង Joo Sang Wook មានភាពស៊ីសង្វាក់គ្នាជាគូស្នេហ៍មួយគូក្នុងរឿង និងធ្វើឲ្យអ្នកមើលពេញចិត្តខ្លាំង។

៥. រឿង “Emergency Couple” សម្ដែងដោយ Choi Jin Hyuk និង Song Ji Hyo រឿងនេះ ចង់បង្ហាញសាច់រឿងរបស់និស្សិតពេទ្យពីរនាក់ដែលសម្រេចចិត្តរៀបការទាំងវ័យក្មេង ប៉ុន្តែទីបំផុតពួកគេបានលែងលះគ្នា នៅពេលរឿងលំបាកជាច្រើនបានកើតឡើង។ ប្រាំមួយឆ្នាំក្រោយមក ពួកគេបានជួបគ្នាម្តងទៀតក្នុងនាមជាអ្នកហាត់ការនៅមន្ទីរពេទ្យដដែល ហើយពេលនោះ សាច់រឿងប្រទាក់ក្រឡាមិនចេះចប់ក៏ចាប់ផ្ដើមកើតឡើង ធ្វើឲ្យអ្នកទស្សនាតាមដានមិនហ៊ានឲ្យដាច់ភាគឡើយ។

៦. រឿង “Fated to Love You” សម្ដែងដោយ Jang Hyuk និង Jang Naraបញ្ហាជាច្រើនកើតឡើងជាបន្តបន្ទាប់ បង្កើតជាព្រឹត្តិការណ៍ប្លែក នាំឲ្យប្រែជាការមិនចុះសម្រុងរវាងនាយកប្រតិបត្តិ ដែលជាអ្នកមានទ្រព្យសម្បត្តិ Lee Gun និងបុគ្គលិកការិយាល័យ Kim Mi Young ហើយពួកគេត្រូវតែដោះស្រាយជាមួយនឹងផលវិបាកទាំងនោះ រហូតកើតជាទំនាក់ទំនងមិនគួរឲ្យជឿ។

៧. រឿង “Angel Eyes” សម្ដែងដោយ Lee Sang Yoon និង Ku Hye Sunដំបូងឡើយតួឯកប្រុសស្រីគឺជាស្នេហាគ្រាដំបូងនឹងគ្នា ប៉ុន្តែវាសនាក៏តម្រូវឲ្យពួកគេត្រូវតែបែកគ្នាទាំងឈឺចាប់ ដោយសារបញ្ហាគ្រួសារទាំងសងខាងមិនចុះសម្រុងនឹងគ្នា។ រឿងរ៉ាវស្នេហាដ៏កម្សត់នេះ មិនអាចធ្វើឲ្យអ្នកមើលទប់ទឹកភ្នែកបានទេ ព្រោះតែឧបសគ្គដែលមួយគូនេះជួបពិតជាសោកសៅហួសថ្លែងខ្លាំងពេក។

៨. រឿង “Hotel King” សម្ដែងដោយ Lee Dong Wook និង Lee Da Haeនេះគឺជារឿងទី ២ ដែល Lee Dong Wook និង Lee Da Hae បានរួមការងារនឹងគ្នាជាលើកទី ២ ក្រោយពីរឿង "My Girl” ដែលចេញផ្សាយកាលពីឆ្នាំ ២០០៥។ ដូច្នេះសម្រាប់រឿង "Hotel King” និយាយពីក្មេងកំព្រាម្នាក់ដែលបានចំណាយពេលជាច្រើនឆ្នាំឡើងមកកាន់កាប់តំណែងធំក្នុងសណ្ឋាគារ ដើម្បីសងសឹកចំពោះការសម្លាប់ម្តាយរបស់ខ្លួន។ អ្នកស្នងមរតករបស់សណ្ឋាគារដែលជាតួស្រីវិញបានត្រឡប់មកផ្ទះវិញ បន្ទាប់ពីឪពុកនាងធ្វើអត្តឃាត ដោយបានកំណត់ថា វាពិតជាឃាតកម្មមែន។ អាថ៌កំបាំងក៏ត្រូវបានស្វែងរក និងកើតចេញជារឿងជាច្រើន ហើយគ្រប់យ៉ាងក៏ត្រូវបានទម្លាយម្ដងបន្តិចៗ។

៩. រឿង “Pinocchio” សម្ដែងដោយ Lee Jong Suk និង Park Shin Hye“Pinocchio” ជារឿងភាគបង្ហាញពីការសងសឹកដ៏តានតឹង ហើយរឿងស្នេហាក៏កើតឡើងចៃដន្យជាមួយគ្នាដែរ។ ក្នុងរឿង Lee Jong Suk និង Park Shin Hye គឺជាមិត្តល្អនឹងគ្នា ដែលមានមហិច្ឆតាចង់ក្លាយជាអ្នកកាសែតដូចគ្នា ប៉ុន្តែគោលបំណងខុសគ្នាដាច់។

១០. រឿង “Discovery of Love” សម្ដែងដោយ Eric Mun និង Jung Yu Miរឿងនេះ និយាយពីនារីម្នាក់ដែលមានការពិបាកក្នុងការជ្រើសរើសរវាងគូស្នេហ៍ និងអតីតមិត្តប្រុសរហូតក្លាយជាបញ្ហាឈឺក្បាល និងនាំឱ្យស្នេហាត្រីកោណ។ បញ្ហាចម្រូងចម្រាសក៏លេចចេញជាបន្តបន្ទាប់ ទម្រាំនាងស្គាល់ពីខ្លួនឯងច្បាស់ថានាងចង់បានអ្វីពិតប្រាកដ ដើម្បីឲ្យជីវិតមានភាពស្រស់ថ្លា៕

ដកស្រង់ពី៖Sabay