បណ្តាញសង្គម

កន្លងហួសជិត ២០ឆ្នាំ តួ​រឿង​ "យុទ្ធសិល្ប៍បងប្អូនទាំង១០" ប្រែមុខមាត់យ៉ាងណាខ្លះហើយបច្ចុប្បន្ន?

ខ្សែភាពយន្តដែលធ្វើឲ្យមហាជនតាមដានយ៉ាងជក់ចិត្ត ពីមួយភាគ ទៅមួយភាគមានចំណងជើងថា "យុទ្ធសិល្ប៍បងប្អូនទាំង ១០” តែងដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនា។

ពិសេសទោះបីកន្លងផុតទៅអស់រយៈពេលជាយូរ ប៉ុន្តែរឿងនេះត្រូវបានគេលើកយកមកចាក់បញ្ចាំងម្ដងហើយៗម្ដងទៀតជារឿយៗ។ “យុទ្ធសិល្ប៍បងប្អូនទាំង ១០” ជាខ្សែភាពយន្តកំប្លែងរបស់ទូរទស្សន៍ហុងកុង TVB ដែលបានបង្ហាញខ្លួនតាំងពីឆ្នាំ ២០០៧។ រឿងនេះ ផលិតឡើងដោយយកលំនាំតាមរឿងទេវកថារបស់ចិនមានចំណងដូចគ្នានេះដែរ។ តួអង្គដែលមានមុខក្នុងរឿងនេះ សុទ្ធតែជាតារាល្បីកាលពីជំនាន់នោះ។

ក្នុងនោះមានដូចជា Frankie Lam, Kenix Kwok, Lai Lok Yi, Jack Wu រួមទាំងតារាប្រុសស្រីជាច្រើនរូបទៀត។ មកទល់ពេលនេះ មានរយៈពេល ១៧ឆ្នាំហើយ តើអ្នកទាំងនោះប្រែប្រួលមុខមាត់យ៉ាងណាខ្លះ?១. តារាសម្ដែង Frankie Lam និង Kenix Kwok អ្នកទាំង ២សម្ដែងជាតួ ឪពុកម្ដាយរបស់កូនៗទាំង ១០។ បច្ចុប្បន្ន Frankie មានអាយុ ៥៧ឆ្នាំ រីឯភរិយា Kenix អាយុ ៥៤ឆ្នាំ។២. តារាសម្ដែង Lai Lok Yi ក្នុងរឿងនេះ Lok Yi សម្ដែងជា បងទី ១ មានសមត្ថភាពមើលឃើញបានឆ្ងាយបំផុត។ ឆ្នាំថ្មី តារាប្រុសរូបនេះអាយុ ៤៤ឆ្នាំ។ ៣. តារាសម្ដែង Jason Lamបងទី ២ (ត្រចៀកស្ដាប់ឮឆ្ងាយ) សម្ដែងដោយ Jason Lam (បច្ចុប្បន្នអាយុ ៤៨ឆ្នាំ) ៤. តារាសម្ដែង Jack Wuបងទី ៣ (កម្លាំងខ្លាំង) សម្ដែងដោយ Jack Wu (បច្ចុប្បន្នអាយុ ៤៧ឆ្នាំ) ៥. តារាសម្ដែង Don Liបងទី ៤ (ពូកែពត់ខ្លួន) សម្ដែងដោយ Don Li (បច្ចុប្បន្នអាយុ ៤៣ឆ្នាំ)។ ក្រៅពិអាជីពជាតារាសម្ដែង លោកក៏ជាតារាចម្រៀង និងពិធីករមួយរូបដែរ។ ៦. តារាសម្ដែង Nicky Law បងទី ៥ (ចេះហោះ) សម្ដែងដោយ Damon Law។ បច្ចុប្បន្នលោកអាយុ ៤៨ឆ្នាំ។ ៧. តារាសម្ដែង Kwok Chengបងទី ៦ (ក្បាលស្ពាន់) សម្ដែងដោយ Kwok Cheng

៨. តារាសម្ដែង Mat Yeungបងទី ៧ (ជើងវែង) សម្ដែងដោយ Mat Yeung។ ឈានចូលឆ្នាំថ្មី លោកមានអាយុ ៤៤ឆ្នាំ និងកំពុងមមាញឹកពេញទំហឹងក្នុងពិភពសិល្បៈ។ ៩. តារាសម្ដែង Russell Cheung Russell ត្រូវបានជ្រើសឲ្យសម្ដែងជា បងទី ៨ (ជំនាញជ្រែកដី) បច្ចុប្បន្នលោកមានអាយុ ៤៨ឆ្នាំ។ ១០. តារាសម្ដែង Adam Ipតួបងទី ៩ (មាត់ធំ) សម្ដែងដោយ Adam Ip បច្ចុប្បន្នអាយុ ៤៥ឆ្នាំ។ ១១. តារាសម្ដែង Jeffrey Wongអា ១០ (គឺជាក្មេងពូកែយំ) សម្ដែងដោយ Jeffrey Wong ដែលសព្វថ្ងៃអាយុ ២៩ឆ្នាំ។ ១២. តារាសម្ដែង Leila Tongតួស្រីដែលបងទី១ស្រឡាញ់ នេះបច្ចុប្បន្នអាយុ ៤៣ឆ្នាំ។ ១៣. តារាសម្ដែង Nancy Wuនាង សម្ដែងជាតួ នារីដែលបងទី៣ ស្រឡាញ់ ហើយតារាកាក់កបក្នុងវិស័យសម្ដែងនេះបច្ចុប្បន្នអាយុ ៤៣ឆ្នាំហើយ៕













ដកស្រង់ពី៖Sabay