បណ្តាញសង្គម

បានទៅដល់ថៃភ្លាម TADA ដាក់ប្រូម៉ូសិនពិសេស ឲ្យអ្នកជិះចំណេញលើចំណេញ

TADA ជាក្រុមហ៊ុនផ្ដល់នូវសេវាកម្មកក់ហៅការធ្វើដំណើរដែលគ្មានកម្រៃជេីងសារ និងមានទីស្នាក់ការកណ្តាលនៅប្រទេស សិង្ហបុរី មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាសាធារណៈនូវពិធីសម្ពោធជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសថៃ នៅ ថ្ងៃនេះ។

អ្វីដែលមិនគួរមើលរំលងនោះគឺ ការដាក់ឱ្យដំណើរការនេះថែមទាំងមានផ្តល់ជូនជារង្វាន់ដែលគ្មានដែនកំណត់ និងការបញ្ចុះតម្លៃសម្រាប់អ្នកប្រើប្រាស់ថ្មី។ ការសម្ពោធជាផ្លូវការនេះបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ TADA ចំពោះប្រទេស នេះ និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ខណៈបច្ចុប្បន្នក្រុមហ៊ុនត្រូវបានបណ្តាក់ទុនយ៉ាងពេញលេញ ចំពោះភាព ជោគជ័យនាពេលអនាគតរបស់ខ្លួននៅក្នុងប្រទេសថៃ។

ការដាក់ឱ្យដំណើរការនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់ TADA ក្នុងការផ្ដល់ជូននូវការធ្វើដំណើរ ដែលមានភាពងាយស្រួលចំពោះអតិថិជន និងការបង្កើនប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ចំពោះអ្នកបើកបរ។ TADA រក្សាបាននូវទីផ្សារភាគហ៊ុនដែលបន្តរីកចម្រើនជាបន្តបន្ទាប់ ក្រោយ ៥ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី កម្ពុជា និងវៀតណាម ដោយបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ជូននូវការដឹកអ្នកដំណើរប្រកបដោយគុណភាពខ្ពស់ និងដំណើរ ការទៅបានដោយរលូន។ លោក Sean Kim នាយកប្រតិបត្តិក្រុមហ៊ុន TADA បានមានប្រសាសន៍ថា៖ "គោលការណ៍ចម្បងរបស់ TADA នៅប្រទេសថៃ មិនត្រឹមតែផ្តោតលើការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការរួមបញ្ចូល សេវាកម្មរបស់យើងយ៉ាងរលូនក្នុងប្រទេសនេះផងដែរ" ។

“ក្រុមការងារប្រចាំនៅប្រទេសថៃរបស់យើង ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០២៣ ហើយគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មដែលត្រឹមត្រូវសម្រាប់តម្រូវការ របស់ប្រទេស។

ការពង្រីកនេះ គឺមិនត្រឹមតែផ្តោតទៅលេីការយល់ដឹងបន្ថែមទេ ប៉ុន្តែផ្តោតសំខាន់ទៅលេីការនិយាយ អំពីការនាំ យកចក្ខុវិស័យរបស់យើងនូវការតភ្ជាប់យ៉ាងរលូន ដើម្បីទទួលបានជោគជ័យជាផ្លែផ្កា"។ TADA គឺជាផ្នែកមួយនៃក្រុមហ៊ុនធំ MVLLABS ដែលត្រូវបានបង្កើតឡើងដោយលោក Kay Woo។ ទន្ទឹមនឹងនេះផង ដែរ នេះគឺជាក្រុមហ៊ុនដែលបានបង្កើតយានយន្តអគ្គិសនី ONiON ដែលបានបញ្ចប់គម្រោងសាកល្បងដោយជោគជ័យជាមួយ ក្រុមហ៊ុន CP Group របស់ប្រទេសថៃ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ កម្មវិធីនៃការផ្តល់រជូនជាពិសេសដល់អ្នកប្រើប្រាស់ថ្មីជាមួយនឹងបណ្ណបញ្ចុះ តម្លៃ ៨០ បាត សម្រាប់ការជិះលើកដំបូង ដោយប្រើកូដ “IJOLNZ” ក្នុងអំឡុងពេលចុះឈ្មោះ [Referral Code: IJOLNZ]។

អ្នកប្រើប្រាស់ដែលណែនាំមិត្តភក្តិថ្មីៗ ឲ្យជ្រើសយកមធ្យោបាយធ្វើដំណើរ តាមរយៈការប្រើប្រាស់ TADA នឹងទទួលបានបណ្ណបញ្ចុះតម្លៃ ៦០ បាត សម្រាប់មិត្តភក្តិម្នាក់។ TADA ក៏នឹងមានប្រូម៉ូសិនពិសេសសម្រាប់អ្នកប្រើប្រាស់ប្រចាំប្រទេសកម្ពុជាទាំងអស់ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥០ បាត សម្រាប់ការជិះ **TADA **នៅប្រទេសថៃដោយប្រើប្រូម៉ូកូដ “KHBKK”។ អ្នកជិះអាចប្តូរយក ៥០បាត ពេលកក់ជិះម្ដងៗ សម្រាប់ការជិះ សរុបរហូតដល់ ៣ដង។ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤។

ក្នុងនាមជាប្រតិបត្តិករដែលបង្ហាញឲ្យឃើញ និងអាចទុកចិត្តបាន TADA គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីកក់ជិះធ្វើដំណើរ ទាំងប្រាំ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយអាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) និងបានផ្ដល់នូវមធ្យោបាយ ធ្វើដំំណើរងាយស្រួលដល់អតិថិជន នៅក្នុងប្រទេសនេះអស់រយៈពេលជាង ៥ ឆ្នាំ មកហើយ។ ការចូលរួមរបស់ TADA ជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃ (DLT) បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៣ ហើយត្រូវបានផ្តល់ អាជ្ញាប័ណ្ណជាផ្លូវការដោយ DLT នៅដើមឆ្នាំ ២០២៤ នេះ។ ចំណុចសំខាន់នៃវិធីសាស្រ្តពិសេសរបស់ TADA គឺមិនកាត់កម្រៃជើងសារឡើយ។ TADA ត្រូវបានគេរំពឹងថានឹងបង្កើនការ ចុះឈ្មោះអ្នកបើកបរបន្ថែមទៀត ដែលជាការចាប់ផ្ដើមនៃយុគសម័យថ្មីនៃឱកាសគ្មានកម្រៃជើងសារសម្រាប់អ្នកបើកបរថៃ។

តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនតាក់ស៊ីឈានមុខគេក្នុងប្រទេសថៃ TADA កំណត់គោលដៅនាំយកអ្នកបើកបរកាន់តែ ច្រើនឡើងតាមរយៈដំណើរការរួមបញ្ចូលគ្នានេះ ដែលបេីកទទួលអ្នកចាប់អារម្មណ៍ទាំងអស់ឱ្យទាញយកកម្មវិធី TADA សម្រាប់អ្នកបើកបរ និងចាប់ផ្តើមចុះឈ្មោះ។ អ្នកបើកបរក៏អាចអញ្ជើញទៅកាន់ការិយាល័យ TADA ដែលមានទីតាំងលេខ ២៣២២ ជាន់ទី ២, Soi Pracha Songkhro, Din Daeng, Bangkok 10400 ដើម្បីចុះឈ្មោះបានដែរ។ TADA ជឿជាក់លើការផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដែលសមរម្យ ដល់មនុស្សគ្រប់គ្នា។ ការសន្យា និងការប្តេជ្ញាចិត្ត របស់ខ្លួន ចំពោះការសម្រួលបាននូវភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់ គឺជាគោលការណ៍ចម្បងរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃដំបូង។

ជំនួសដោយថ្លៃធ្វើដំណើរ មិនគិតពីកម្រៃជើងសារ (Commission) TADA បានផ្ដល់ជូននូវតម្លៃ ដែលមានស្ថិរភាព (គ្មានការដំឡើងថ្លៃ) និងស្មោះត្រង់ ដល់អ្នកដំណើររបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ នឹងជួយក្រុមហ៊ុនបង្កើត បណ្តាញដឹកអ្នកដំណើរប្រកបដោយតម្លាភាព និងផ្តល់រង្វាន់ផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ។ "ការបើកដំណើរការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយរបស់ TADA ក្នុងការប្រែក្លាយ សេវាកម្មកក់ហៅការធ្វើដំណើរ ក្នុងប្រទេសថៃ ទៅជាកន្លែងផ្ដល់នូវទំនុកចិត្តខ្ពស់ជូនអ្នកប្រើប្រាស់ ដោយគិតពីប្រយោជន៍អតិថិជន ជាជាងការរក ប្រាក់ចំណេញតែម៉្យាងគត់។ អ្នកបើកបរ TADA គឺជាដៃគូរបស់យើង ហើយ TADA ជឿជាក់ថា ពួកគេគួរតែរីករាយនឹង ជីវភាពរស់នៅប្រកបដោយនិរន្តរភាព។

លោក Sean Kim បានបន្ថែមថា “គោលនយោបាយគ្មានកម្រៃជើងសាររបស់ក្រុមហ៊ុន អ្នកបើកបរអាចបង្កើតលំហូរប្រាក់ចំណូលកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលអ្នកដំណើរអាចរីករាយជាមួយនឹងតម្លៃដែល សមរម្យជាងមុន ដោយមិនខាតបង់ប្រយោជន៍ឡើយ”។ TADA ក៏មានបំណងដាក់ឱ្យដំណើរការសេវាកម្មកក់ហៅការធ្វើដំណើរតាមទោចក្រយានយន្ត (ម៉ូតូ) និងសេវាកម្មផ្សេងទៀត ដែលត្រូវបានគេព្យាករណ៍ថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២៤៕

ដកស្រង់ពី៖Sabay