បណ្តាញសង្គម

កាន់តែទំនើប! Xiaomi បើករោងចក្រថ្មី ប្រើមនុស្សយន្តផលិតទូរស័ព្ទ ដើម្បីឲ្យទាន់តម្រូវការ

(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ត្រូវបានរាយការណ៍មកថា បានដាក់ដំណើរការរោងចក្រថ្មីមួយនៅក្នុងសង្កាត់ Changping ក្នុងទីក្រុងប៉េកាំង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺការផលិតស្មាតហ្វូនក្នុងរោងចក្រនេះ ដំណើរការដោយប្រព័ន្ធមនុស្សយន្ត ដើម្បីឲ្យទាន់តម្រូវការទីផ្សារ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ ដកស្រង់ប្រភពពីមន្ត្រីក្នុងជួររដ្ឋាភិបាលចិន។ រោងចក្រថ្មីនេះ មានទីតាំងនៅសួនឧស្សាហកម្មរបស់ក្រុមហ៊ុន Xiaomi ក្នុងទីក្រុង Changping គ្របដណ្តប់លើផ្ទៃដី ៨១,០០០ម៉ែត្រការ៉េ មានសមត្ថភាពផលិតទូរស័ព្ទបានប្រហែល ១០លានគ្រឿងក្នុងមួយឆ្នាំ ហើយត្រូវបានបំពាក់ដោយបច្ចេកវិទ្យាផលិតដ៏ឆ្លាតវៃទំនើបទាន់សម័យ។

ការប្រភព គឺការការងារភាគច្រើននៅរោងចក្រ ធ្វើឡើងដោយប្រព័ន្ធមនុស្សយន្ត ដែលធានាបាននូវប្រតិបត្តិការលឿនរហ័ស ដើម្បីឲ្យទាន់តម្រូវការទីផ្សារស្មាតហ្វូនបច្ចុប្បន្ន។ គួរជម្រាបថា ខ្សែសង្វាក់ផលិតកម្មទាំងអស់នៅរោងចក្រនេះ ត្រូវបានគេរំពឹងថានឹងដំណើរការនៅចុងឆ្នាំ២០២៤នេះ។

ដកស្រង់ពី៖Fresh New