បណ្តាញសង្គម

ក្រុមហ៊ុន Porsche AG ចែកចាយរថយន្តជាង ២០ម៉ឺនគ្រឿង ទៅពាសពេញពិភពលោក ក្នុងឆ្នាំ២០១៥

 ភ្នំពេញ៖ ២០១៥ជាឆ្នាំដែល Porsche AG ទទួលបានជោគជ័យបំផុត ក្នុងការនាំចេញរថយន្ត ២២៥,១២១គ្រឿង ទៅកាន់អតិថិជន ពាសពេញពិភពលោក ជាមួយនឹងកំណើន១៩% នៃចំនួនរថយន្តនាំចេញសរុប។

លោកបណ្ឌិតOliver Blume ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ Porsche AGបានមានប្រសាសន៍ថា “តួលេខនេះបានបញ្ជាក់ពី កម្លាំងទាក់ទាញដ៏អស្ចារ្យ នៃម៉ាករបស់ យើង ក៏ដូចជាបានរំលឹកឡើងវិញ នូវផលិតផលរបស់យើង ដែលត្រូវបានដាក់បង្ហាញនៅ លើទីផ្សារ ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ”។

លោកបានបញ្ជាក់បន្ថែមទៀតថា ការផ្តោត ទាំងស្រុងទៅលើការអភិវឌ្ឍន៍ការផលិត និងការលក់រថយន្តប្រភេទស្ព័រ ដ៏មាន ប្រជាប្រិយភាព គឺត្រូវបានទទួលការពេញនិយមជាខ្លាំង។ ទោះបីជាយ៉ាងនេះក្តី ការលក់ដាច់គឺគ្រាន់តែ ជារង្វាស់បន្ទាប់តែប៉ុណ្ណោះ នៅក្នុងភាពជោគជ័យរបស់ Porsche តែអ្វីដែលជាកត្តាចម្បងនោះ គឺភាពជឿជាក់ប្រកបដោយការ ពេញចិត្តរបស់អតិថិជន ក្នុងការឆ្លើយតបទៅនឹង ជាមួយការលក់ចេញ ដើម្បីស្ថេរភាពក្នុងអាជីវកម្ម។ រថយន្តប្រភេទ៩១១ នៅតែបន្តគុណភាពនៃការផលិតជានិច្ច។ ការលក់ចេញ រថយន្តស្ព័រប្រភេទនេះ ត្រូវបានមើលឃើញថា មានការកើនឡើងចំនួន៤% បើធៀបទៅនឹងឆ្នាំមុន ដែលមានក្រោម ៣២, ០០០ គ្រឿងតែប៉ុណ្ណោះ។

លោក Detlev von Platen សមាជិកនៃក្រុមប្រឹក្សានាយកប្រតិបត្តិ នៃផ្នែកលក់ និងទីផ្សារ បានបង្ហាញថា “ បើទោះបីជាឆ្នាំណាដែលម៉ូដែល រថយន្តប្រភេទនេះត្រូវបានផ្លាស់ប្តូរ តែកំណើននេះបាន បង្ហាញច្បាស់ពីចំណាប់អារម្មណ៍ដ៏សម្បើម ទៅលើរថយន្តប្រភេទ៩១១ នៅលើទីផ្សារ។ម៉ូដែលថ្មី៩១១ជាមួយនឹងប្រភេទ៩១១ Turbo ជាម៉ូដែលតំណាងឲ្យ Porsche នឹងត្រូវដាក់បង្ហាញនៅលើទីផ្សារ អឺរ៉ុបនៅចុងឆ្នាំ2016នេះ”។

លោកបានបន្ថែមថា នៅពេលនោះ វានឹងធ្វើឲ្យមានកំណើនថ្មីមួយទៀត ជាមួយនឹងការផ្តល់ជូន ប្រកបដោយកម្រិតស្ថេរភាពមួយ។ ពិតណាស់ដែលថា កំណើននៃអ្នកបើកបរម៉ូដែល SUV មានការកើនឡើង ហើយបន្ថែមចំនួនទៅលើ ក្រុមនៃរថយន្តប្រភេទនេះ។

នៅក្នុងចំណោមរថយន្តជាង៨០, ០០០ គ្រឿងដែល ត្រូវបានចែកចាយនោះ Macan បានក្លាយទៅជារថយន្ត ដែលទទួលការពេញនិយម ឈានមុខគេរួចទៅ ហើយតាំងពីឆ្នាំដំបូង ហើយតួលេខបន្ទាប់ គឺ ម៉ូដែល Cayenne (៧៣, ១១៩គ្រឿង)។ បើធៀបទៅនឹងឆ្នាំមុន ភាគរយនៃការលក់ម៉ូដែល Macan និង Cayenne គឺសម្រេចបានលើសមុនពីរខ្ទង់។

ការលក់រថយន្ត ម៉ូដែល Cayman កើនឡើងត្រឹមតែ១%ប៉ុណ្ណោះ។ ចំណែកការលក់រថយន្តប្រភេទ Panamera និង Boxster មានចំនួនតិច ជាងកាលពីឆ្នាំមុន ហើយហេតុផលនៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីការមក ដល់នៃរថយន្តស៊េរីថ្មី ប៉ុន្តែក្រុមហ៊ុនរំពឹងថា នឹងមានកំណើនសារ ជាថ្មីនៅក្នុងឆ្នាំ២០១៦។

គួរបញ្ជាក់ថា នៅថ្ងៃអនាគត រថយន្តម៉ាក Boxster និង Cayman នឹងត្រូវបានប្តូរម៉ូដែលមកជា៧១៨ model seriesហើយត្រូវធ្វើការរួមបញ្ចូលគ្នាទាំងផ្នែករូបរាង និងបច្ចេកទេស។ មុនដំបូង ទីផ្សារតែមួយគត់ដ៏មាន សក្តានុពលនៅឆ្នាំ២០១៥គឺប្រទេសចិន ដែលនៅទីនោះ Porsche បានផ្គត់ផ្គង់រថយន្តរហូតដល់៥៨,០០៩ គ្រឿង។ បើធៀបទៅនឹង ឆ្នាំ២០១៤ គឺមានការកើនឡើងរហូតដល់២៤% ហើយទីផ្សារបន្ទាប់ គឺនៅ សហរដ្ឋអាមេរិក ដោយនៅទីនោះ គឺមានការផ្គត់ផ្គង់ចំនួន ៥១, ៧៥៦គ្រឿង គឺមាន កំណើន១០% នៅលើទីផ្សារអឺរ៉ុប មានកំណើនពី២៤% រហូតទៅដល់ ៧៥, ៣៥៤គ្រឿង ក្នុងពេលដែលនៅប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សារដ៏ធំបំផុត ត្រូវការ ការផ្គត់ផ្គង់រហូតដល់២៨, ៩៥២ គ្រឿង (+២១%)៕

ដកស្រង់ពី៖ ដើមអម្ពិល