បណ្តាញសង្គម

មិនដឹងចូលចុះអត់ទេ! VinFast គ្រោងយក​រថយន្តអគ្គិសនី​ បញ្រ្ចៀតចូលទីផ្សារប្រទេសថៃc

ក្រុមហ៊ុនវៀតណាម VinFast បានប្រកាសកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ថា ខ្លួនគ្រោងលក់រថយន្តអគ្គិសនីរបស់ខ្លួននៅប្រទេសថៃ នៅក្នុងរយៈពេលលលល២ខែទៀត ខណៈក្រុមហ៊ុននេះបានរឹតចំណងជាមួយហាងលក់រថយន្តនានា ដើម្បីត្រៀមបើក Showroom រួចជាស្រេច។

នេះបើតាមការបញ្ជាក់លោកស្រី Vu Dang Yen Hang ប្រធានមន្រ្តីប្រតិបត្តិរបស់ VinFast Thailand។ ចំពោះការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ជាដំបូង ក្រុមហ៊ុន VinFast នឹងពឹងផ្អែកទៅលើក្រុមហ៊ុនដំឡើងស្ថានីយសាកភ្លើងដែលមានស្រាប់ក្នុងប្រទេសនេះ។ ប៉ុន្តែក្នុងផែនការរយៈពេលវែង VinFast នឹងសង់ស្ថានីយសាកភ្លើងខ្លួនឯងតែម្តង ដោយសហការជាមួយក្រុមហ៊ុន V-Green។ គួរដឹងថា V-Green គ្រោងចំណាយ ៤០៤លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំក្រោយ ដើម្បីសង់ស្ថានីយសាកភ្លើងសម្រាប់រថយន្ត VinFast ក្នុងប្រទេសជាច្រើន ពោលគឺវានឹងជួយជំរុញដល់ការលក់រថយន្តរបស់ខ្លួន ខណៈក្រុមហ៊ុនវៀតណាមមួយនេះ មានគោលដៅលក់រថយន្តក្នុងទីផ្សារ ៥០ប្រទេសនៅទូទាំងពិភពលោក ត្រឹមចុងឆ្នាំ២០២៤នេះ។

ក្នុងពិព័រណ៌យានយន្តអន្តរជាតិក្រុងបាងកក ឆ្នាំ២០២៤នេះ ក្រុមហ៊ុន VinFast បានដាក់បង្ហាញម៉ូតូអគ្គិសនី រថយន្តអគ្គិសនី SUV និងគំរូរថយន្តភីកអាប់អគ្គិសនី VF Wild ជាដើម៕

ដកស្រង់ពី៖Sabay