បណ្តាញសង្គម

ថ្ងៃមុនឃើញចុះដកឈូកផង ឡើងត្នោតផង ស្រាប់តែថ្ងៃនេះ ប្រកាសចេញMV ចំណងជើងឡើងកប់!

តារាចម្រៀងស្រីវ័យជ្រេ ឈួន សុវណ្ណឆៃ ទើបប្រកាសថាខ្លួននឹងចេញMV សម្រាប់អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណិជាតិខ្មែរ ឆ្នាំ២០២៤ នៅម៉ោង ៧ល្ងាច ថ្ងៃទី២៨ ខែមីនា នេះ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឈួន សុវណ្ណឆៃ ដែលអ្នកគាំទ្រសរសើរថា គ្រប់បទចម្រៀងដែលអ្នកស្រីបកស្រាយគឺនៅតែផ្អែមពីរោះ បានបង្ហើបចំណងជើងថា “ចាំចែឲ្យមួយ”។ មានត្រឹមតែPOSTER និងមិនទាន់បញ្ចេញសំនៀងក្នុងឃ្លាណាមួយ ឬអត្ថន័យទាំងស្រុងនៅក្នុងបទចម្រៀងមួយនេះ ប៉ុន្ដែអ្នកកាន់PAGE របស់តារាចម្រៀងរូបនេះបង្ហើបយ៉ាងខ្លីថា “ចាំចែឲ្យមួយ” ជាបទញាក់តម្រូវទៅនឹងការរាំកម្សាន្ដរបស់បងប្អូនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

រយៈពេលពីរបីថ្ងៃជាប់ៗគ្នា គេឃើញតារាចម្រៀងរូបនេះ នៅតាមវាលស្រែ ឡើងដើមត្នោត ញ៉ាំទឹកត្នោត និងចុះលេងបឹងឈូកជាដើម។ សកម្មភាពទាំងនេះត្រូវបានអ្នកស្រីបញ្ចេញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយមានអ្នកចូលមើល និងកោតសរសើរពីសម្រស់ធម្មជាតិ និងសម្រស់តារារូបនេះយ៉ាងច្រើន។សម្រាប់បទ “ចាំចែឲ្យមួយ” គ្រាន់តែស្ដាប់មួយភ្លែត ធ្វើឲ្យអ្នកគាំទ្រខ្លះងឿងឆ្ងល់ ហើយចង់ដឹងពីអត្ថន័យក្នុងបទចម្រៀងនេះឆាប់ទៀតផង។

ចម្ងល់លើអត្ថន័យ និងចំណងជើង ព្រមទាំងសំនៀង មានរស់អារម្មណ៍បែបណានោះ នឹងដឹងច្បាស់នៅល្ងាចនេះហើយ ពោលគឺនៅម៉ោង ៧ និង០០នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៕

ដកស្រង់ពី៖Sabay