បណ្តាញសង្គម

ឡានមួយគ្រឿងដែល Lisa បើកខ្លួនឯង តម្លៃស្មើនឹងផ្ទះរាប់សិបខ្នង

កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ គឺជាថ្ងៃខួបកំណើតគម្រប់ ២៧ឆ្នាំរបស់ Lisa សមាជិកក្រុម BLACKPINK ក្នុងនៅនាងបាននាំអ្នកគាំទ្រតាមរយៈការថតវីដេអូឃ្លិបឲ្យអ្នកទស្សនាបានឃើញពីទិដ្ធភាពខាងក្នុង នៃក្រុមហ៊ុនដែលទើបបង្កើតថ្មីក្រោមស្លាក LLOUD ព្រមទាំងរថយន្តទំនើបផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺជារថយន្ត Mercedes Benz AMG G 63 ដែលនាងបើកដោយផ្ទាល់ជាប្រភេទម៉ូដែល Off-Road ពេញនិយមចមពោះអ្នកមានទ្រព្យច្រើននិយមប្រើ។

ស្លាកសញ្ញាខាងមុខរថយន្ត បានតុបតែងខាងក្នុងដែលមានពណ៌លឿងមាស ក្នុងនោះ Lisa បានជ្រើសរើសឈុតតុបតែងពី MANSORY ដែលជាម៉ាកល្បីលើពិភពលោកដែលគេច្រើនតែពេញនិយមសម្រាប់ការតុបតែងរថយន្តទំនើបៗដូចជា Ferrari, Lamborghini និង Bentley ។ ក្រៅពីមានភាពស្រស់ស្អាត និងភាពទាក់ទាញនៃឡានទំនើបនោះ ចំនុចពិសេសមួយទៀតរបស់ Mercedes Benz AMG G 63 Lisa គឺតម្លៃដ៏ថ្លៃរបស់វា។ តម្លៃរថយន្តនេះមិនរាប់បញ្ចូលការតុបតែងនឹងមានតម្លៃ ៦៤១,០៥២.១៣ ដុល្លារ ដែលតម្លៃនេះស្មើនឹងផ្ទះវីឡារាប់សិបខ្នង។

យ៉ាងណាក្ដី បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានដឹងពីតម្លៃមហាសាលនេះរួចមក ម្នាក់ៗបានស្ងើចសរសើរពីភាពសក្តិសមដែលសមាជិកក្រុម BLACKPINK រូបនេះកំពុងមានបាន។ ជាពិសេសវាក៏មិនមែនជារឿងចម្លែក ដែលនាងហ៊ានប្រើឡានថ្លៃបែបនេះក្នុងជីវិតឯកជន ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចាត់ទុកទ្រព្យសម្បត្តិរបស់នាងប្រៀបដូចជាសេដ្ធីមួយរូប៕

ដកស្រង់ពី៖កម្ពុជាថ្មី