បណ្តាញសង្គម

Apple កំពុងស្ថិតក្នុងដំណាក់ការចរចាតម្លៃអេក្រង់ពី BOE សម្រាប់បំពាក់លើ iPhone SE 4 ជាលើកដំបូង

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងប្រើប្រាស់អេក្រង់កម្រិតខ្ពស់ពីក្រុមហ៊ុន BOE ជាលើកដំបូង សម្រាប់ស្មាតហ្វូនតម្លៃមធ្យមរបស់ខ្លួននាពេលខាងមុខ iPhone SE4 ខណៈបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងដំណាក់ការចរចាតម្លៃ។

នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា Apple និង BOE បានជជែកគ្នាអំពីការផ្គត់ផ្គង់អេក្រង់ប្រភេទ OLED ទំហំ ៦.១អ៊ីញ បន្ទាប់ពីក្រុមហ៊ុន Samsung បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយសារបញ្ហាតម្លៃបន្ទះអេក្រង់។ រ

បាយការណ៍នេះអះអាងថា អេក្រង់ OLED ទំហំ ៦.១អ៊ីញតែមួយមានតម្លៃប្រហែល ៣០ដុល្លារនៅក្រុមហ៊ុន Samsung ខណៈដែលក្រុមហ៊ុន Apple ផ្តល់ជូនក្នុងតម្លៃ ២៥ដុល្លារ។ ជាងនេះទៅទៀត ប្រភដដែលបានណែនាំថា តម្លៃនេះគឺ ទាបជាងអ្វីដែលក្រុមហ៊ុនចិនស្នើសុំ។ គួរជម្រាបដែរថា ប្រសិនបើ Apple និង BOE ចរចាតម្លៃនេះត្រូវគ្នា ឬ អាចនឹងចាប់ផ្តើមកិច្ចព្រមព្រៀងនោះ ទំនងជា BOE ជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone SE 4 ទាំងអស់តែម្តង៕

ដកស្រង់ពី៖Fresh News