អ្នករៀបចំការ ប្រកួតបាល់ឱប អាមេរិក(NFL)បាន ប្រកាសជាផ្លូវការថា នាងLady Gaga តារាចម្រៀងដ៏ល្បី របស់អាមេរិកកំពុង ត្រៀមខ្លួនឡើង ច្រៀងចម្រៀង ជាតិអាមេរិកមុនការ ប្រកួតបាល់ឱប ក្នុងជុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៧ កុម្ភៈ ខាងមុខ ។
ក្របខ័ណ្ឌបាល់ ឱបអាមេរិក(NFL)បានជ្រើស យកតារាចម្រៀងLady Gaga ធ្វើជាអ្នកច្រៀង បទចម្រៀងជាតិអាមេរិក«The Star-Spangled Banner» មុនការប្រកួតផ្ដាច់ព្រ័ត្រ នៃក្របខ័ណ្ឌបាល់ឱបលើកទី៥០ នៅទីលានប្រកួត Levi’s Stadium ក្នុងទីក្រុងSanta Clara ចុងសប្ដាហ៍នេះ ។
ការប្រកួតបាល់ ឱបលើកនេះ អាចហៅបានថា ជាការប្រកួតបែប កម្សាន្តសប្បាយព្រោះ មានវត្តមានសិល្បករ-សិល្បការិនីល្បីៗជាច្រើននាក់ នាក់ចូលរួមដូចជា នាងLady Gaga ជាដើម ៕
ដកស្រង់ពី ៖Kohsantepheap