បណ្តាញសង្គម

សម្រស់​បវរកញ្ញា​ចក្កវាឡ​ម៉ា​ឡេ​ស៊ី 2016

និស្សិតទន្តពេទ្យនាងKiran Jassal បានគ្រងមកុដបវរកញ្ញាចក្កវាឡម៉ាឡេស៊ី ២០១៦ (Miss Universe Malaysia 2016) កាលពីថ្ងៃទី៣០ មករា ២១៥ នៅឯវិមានPalace of the Golden Horse ប្រទេសម៉ាឡេស៊ី ដោយមានបេក្ខនារី ច្រើននាក់ចូលរួមប្រកួត ។

នាងKiran Jassal វ័យ២០ កម្ពស់១,៧៤ម៉ែត្រ និងជាកូនពៅក្នុង ចំណោមបងប្អូន៤នាក់ ត្រូវបានពាក់មកុដ ដោយអតីត បវរកញ្ញាចក្កវាឡម៉ាឡេស៊ី ២០១៥ នាងVanessa Tevi Kumares ។ម្ចាស់មកុដបវរកញ្ញាចក្កវាឡម៉ាឡេស៊ី ឆ្នាំ២០១៦ នាងKiran Jassal និយាយថា ការឈ្នះក្នុងព្រឹត្តិការណ៍ ប្រកួតបវរកញ្ញចក្កវាឡ ប្រចាំប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៦ នេះប្រៀបដូចជាការកំណត់ពីពេលវេលា មួយជាក់លាក់ របស់បុគ្គលព្យាយាមម្នាក់ ដើម្បីសម្រេច បានក្តីសុបិន ។

ចំពោះនារីត្រូវ មានចំណុចពិសេស ពីរយ៉ាង គឺសម្រស់ និងចំណេះដឹងដើម្បី ដឹកនាំជីវិតទៅ រកវិថីត្រចះត្រចង់ ។ចំណែកនាងDhivya Dhyana វ័យ២៥ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខពីរ និងនាងLina Soong វ័យ២៥ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខ៣ ៕

 

ដកស្រង់ពី ៖Kohsantepheap