បណ្តាញសង្គម

Apple នឹង​ប្រកាស iPhone 5se អេក្រង់ ៤អ៊ីញ​​ផ្កាឈូក​ខែ​មិនា​

Apple នឹងបញ្ចេញ iPhone 5se អេក្រង់ ៤អ៊ីញពណ៌ផ្កាឈូក នៅថ្ងៃទី ១៥ ខែមិនាខាងមុខ ដើម្បីតម្រូវ ចិត្តអ្នកប្រើប្រាស់។


ដោយសារមើលឃើញ ពីសន្ទុះចាប់អារម្មណ៍ ខ្លាំងទៅលើពណ៌ មាសក្រហម (Rose Gold) ដែលមានលើ iPhone 6s/6s Plus ទើប Apple ចង់បន្ថែមមួយ ពណ៌ទៀតទៅលើ iPhone 5se អេក្រង់ ៤អ៊ីញ ដោយសង្ឃឹមថាទីផ្សារមិនចាញ់ iPhone 6s/6s Plus ពណ៌ Rose Gold ឡើយ។ តាមពិតទៅ ពណ៌ផ្កាឈូកខ្ចីលើ iPhone 5seដែល Apple គ្រោងនឹងផលិតនេះ  ធ្លាប់មានលើ iPod Nano ជំនាន់ទី ៧និង iPod Touch ជំនាន់ទី ៦រួចមកហើយ។

iPhone 5se អេក្រង់ ៤អ៊ីញពណ៌ផ្កាឈូកខ្ចី ដែលត្រៀមប្រកាសថ្ងៃ ១៥មិនាខាងមុខ នឹងបំពាក់ដោយ បច្ចេកវិទ្យា Scan ក្រយៅដៃ Touch ID និងប្រព័ន្ធ NFC។ ដោយឡែកកាមេរ៉ារបស់ iPhone 5se នឹងមានមុខងារ Live Photo ដូចគ្នានឹង iPhone 6s/6s Plus ដែរ តែបច្ចេកវិទ្យា អេក្រង់ពុំបំពាក់ 3D Touch ឡើយ៕

ដកស្រង់ពី៖ Sabay