បណ្តាញសង្គម

អត្ថន័យ​​នៃ​ឈ្មោះ​រថយន្ត​របស់​ Toyota ​អ្នក​ប្រហែល​មិន​ដឹង

មានប្រិយមិត្តមួយ ចំនួនប្រហែល ជាធ្លាប់ឆ្ងល់ ថាតើឈ្មោះរថយន្ត គ្រប់ម៉ូដែល ដែលចរាចរលើដងផ្លូវ សព្វថ្ងៃនេះមាន អត្ថន័យបែបណា។ ដូចនេះ ថ្ងៃនេះសូមបង្ហាញប្រិយមិត្ត ពីអត្ថន័យឈ្មោះ រថយន្តដែលក្រុមហ៊ុន Toyota បានដាក់លើម៉ូ ដែលរបស់ខ្លួន។

 


@ Corolla ៖ វាជាផ្នែកមួយនៃផ្កា ដោយគ្រប់ត្របកនៃផ្កាទាំងអស់ត្រូវបានគេហៅថា Corolla

 @ Camry ៖ ក្លាយចេញពីពាក្យជប៉ុន “Kan Muri” ដែលមានន័យថា “មកុដ”

 @ Celica ៖ ជាភាសាឡាទីនដែលប្រែថា “ឋានសួគ៌”

 @ Supra ៖ ជាភាសាឡាទីនដែលប្រែថា “ពីលើ”

 @ Tundra, Sequoia, Highlander និង Land Cruiser  ឈ្មោះនេះប្រើប្រាស់ ដើម្បីបញ្ជាក់ថារថយន្ត ខ្នាតធំទាំងបួន ម៉ូដែលនេះអាចធ្វើ ដំណើរទៅគ្រប់ទីកន្លែង។

Tundra សំដៅលើវាល ដែលឥតដើមឈើ,Sequoia តំបន់ព្រៃឈើ, Highlander តំបន់ខ្ពង់រាប និង Land Cruiser តំបន់ខ្សាច់ដែលស្ងួត។

 @ RAV4 ៖ មកពីពាក្យថា “Recreational Active Vehicle with four-wheel drive”។ មានន័យថារថយន្តសកម្មដែលបើកបរប្រើកង់ទាំងបួន។

 @ 4Runner ៖ មកពីពាក្យថា “four-wheel drive off-road runner” ដែលមានន័យថារថយន្តកង់បួនសម្រាប់រត់លើផ្លូវសំបូរឧបសគ្គ។

 @ Sienna ៖ ជាឈ្មោះពណ៌មួយប្រភេទ និងជាឈ្មោះទីក្រុងនៅប្រទេសអ៊ីតាលី

 @ Prius ៖ ជាភាសាឡាទីនមានន័យថា “ទីមួយ”, “ដើមគេ” ឬ “លើគេ”

ដកស្រង់ពី៖ Sabay