បណ្តាញសង្គម

ក្រុមហ៊ុនយក្សជប៉ុន និងចិន ចាប់ដៃគ្នា! Toyota Corolla ជំនាន់ក្រោយ​នឹងប្រើ​បច្ចេកវិទ្យា Hybrid របស់ BYD អាចបើកដល់ ២១០០គីឡូម៉ែត្រ

រថយន្ត Toyota Corolla ជំនាន់ក្រោយ រំពឹងថានឹងបញ្ចេញនៅក្នុងឆ្នាំ២០២៦ ដោយមាន option ប្រើ Plug in Hybrid ដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន BYD អាចឱ្យរថយន្តធ្វើដំណើរបានដល់ចម្ងាយ ២១០០គីឡូម៉ែត្រឯណោះ។

រថយន្តជំនាន់ថ្មីនេះ នឹងប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ផលិតបានកម្លាំង ១២៨សេះ និងកម្លាំងរមួល ១៤៧ញូតុនម៉ែត្រ។ បន្ថែមលើសនេះ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Plug-in Hybrid របស់ BYD ខាងលើនេះ នឹងជួយឱ្យម៉ូឌែលចាស់វស្សា Corolla កាន់តែមានភាពលេចធ្លោខ្លាំងឡើង។

គួររំលឹកថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន BYD ទើបតែបានប្រកាសចេញរថយន្តប្រភេទ Plug-in Hybrid ថ្មីចំនួន២ម៉ូឌែល គឺ BYD Qin L DM-i និង BYD Seal 06 DM-i ដោយប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ កម្លាំង ៩៩សេះ និងកម្លាំងរមួល ១២៦ញូតុនម៉ែត្រ។

រថយន្តទាំង២នេះ បំពាក់កញ្ចប់អាគុយ Blade battery ដែលបានកែកុនថ្មី ធ្វើឱ្យរថយន្ត Plug-in Hybrid ថ្មីទាំងពីររបស់ BYD នេះ កាន់តែសន្សំសំចៃខ្លាំង ដោយកម្រិតស៊ីសាំងជាមធ្យម ២,៩លីត្រ/១០០គីឡូម៉ែត្រ និងអាចបើកបរបានដល់ចម្ងាយ ២១០០គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់សាំង ឬសាកភ្លើងបន្ថែមឡើយ៕

ដកស្រង់ពី៖Sabay