បណ្តាញសង្គម

XA Ultra មាន​កាមេរ៉ា​មុខ​ ខ្លាំង​ជាង​កាមេរ៉ា​ក្រោយ​របស់​ iPhone 6s ទៅ​ទៀត​

ក្រុមហ៊ុន Sony បានបញ្ចេញជាផ្លូវការនូវវត្តមាន Xperia XA Ultra ដែលជាទូរសព្ទមានបំពាក់ប្រព័ន្ធកាមេរ៉ា មុខ-ក្រោយ ខ្លាំងជាងទូរសព្ទរបស់គូប្រជែងមួយចំនួន។

 

 

ប្រព័ន្ធកាមេរ៉ារបស់ Xperia XA Ultra មានលក្ខណៈពិសេស ត្រង់ថាកាមេរ៉ា ខាងមុខមានទំហំ ១៦ MP ថែមទាំងមាន បំពាក់ដោយបច្ចេកវិទ្យា ទប់លំនឹងរូបភាព OIS ដូចដែលមាន បំពាក់លើកាមេរ៉ាក្រោយ iPhone 6s Plus។ ចំណែកនៅខាងក្រោយ មានបំពាក់កាមេរ៉ាទំហំ ២១,៥ MP ជាមួយ Sensor ប្រភេទ Hybrid autofocus ហើយកាមេរ៉ាទាំងពីរ សុទ្ធតែមានភ្ជាប់ Flash មកជាមួយ។

អេក្រង់របស់ ទូរសព្ទម៉ូដែលចុងក្រោយនេះ មានទំហំធំដល់ទៅ ៦អ៊ីញ ដែលវាអាចបង្ហាញ រូបភាពកម្រិត FullHD នៅដង់ស៊ីតេ ៣៦៧ ppi។ នៅផ្នែកខាងក្នុងឯណោះវិញមានផ្ទុកដោយបន្ទះ Chip Mediatek Helio P10, RAM ទំហំ ៣ GB និងអង្គផ្ទុកទិន្នន័យ មានស្រាប់ ១៦ GB ដែលអាចបន្ថែម ទំហំដោយមេមូរីកាតបាន។

ទូរសព្ទដើរដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.1 នេះអាចប្រើប្រាស់ បានរយៈពេលពីរថ្ងៃ សម្រាប់ការសាកថ្មម្ដង ហើយថ្មរបស់វា សាកតែ ១០នាទី អាចប្រើបាន ៥,៥ម៉ោង។

Sony Xperia XA Ultra រំពឹងថានឹងចេញលក់ នៅអំឡុងខែកក្កដា ដោយតម្លៃ នៅមិនទាន់ បានកំណត់នៅឡើយ៕

ដកស្រង់ពី៖ Sabay