បណ្តាញសង្គម

រូបអាក្រាត វ៉ាន់ នីឡា កក្រើកហ្វេសប៊ុក

ភ្នំពេញៈ ប៉ុន្មានម៉ោង ក្រោយប្រកាសប្ដឹង កញ្ញា វ៉ាន់ នីឡា ក៏ត្រូវគេទម្លាយរូបថត អាក្រាតកាយកាន់ តែច្រើននៅ លើហ្វេសប៊ុក។

រូបថតទាំងនោះ ត្រូវសាមីខ្លួន ទទួលស្គាល់ថា ពិត ដោយសារតែមុន ទម្លាយចេញនូវ រូបថតអាស្រូវទាំងនេះ កញ្ញា គឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លា ជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះបានគំរាមរូបនាង ដើម្បីបង្ហោះរូបថតអាក្រាត។ យ៉ាងណាមិញ នៅលើហ្វេសប៊ុករបស់លោក សិទ្ធិស័ក្ត ជាអតីតសង្សារនាង លោកបានប្រកាសថា ខ្លួនមិនបានដឹងរឿង ដែលវ៉ាន់ នីឡា បានធ្វើការ ចោទប្រកាន់នោះទេ។ លោកបានទាំងបង្ហោះថា អ្វីដែលបាន បានកើតឡើង គឺជាការប្រឌិតឡើង ដោយភាគីខាងនាងប៉ុណ្ណោះ។

មកទល់ពេលនេះ គេកត់សម្គាល់ថា រូបភាពអាក្រាតរបស់នាង ត្រូវបានគេចែកចាយ យ៉ាងទូលំទូលាយ បន្ទាប់ពីបានទម្លាយចេញ។ វ៉ាន់ នីឡា តារាចម្រៀងផលិតកម្ម Pleng Record បានដាក់ពាក្យ បណ្ដឹងទៅកាន់ ក្រសួងមហាផ្ទៃរួចហើយ ដោយនាងរំពឹងយ៉ាងច្រើនថា ច្បាប់នឹងរកយុត្តិធម៌ឲ្យនាង។ ក្រុមអ្នក លេងហ្វេសប៊ុកភាគច្រើន បានបង្ហាញការ អាណិតចំពោះនាង ប៉ុន្តែមួយចំនួន ដែលបានឃើញរូបថតអាក្រាតទាំងនេះ គឺធ្វើការរិះគន់ចំពោះនាង ដែលទុកចិត្តសង្សារ រហូតដល់ហ៊ាន ថតរូបភាពមិន សមភ្នែកទាំងនោះ នៅពេលល្អូកល្អិនគ្នាផងដែរ។

ស្របពេលនេះ គេកំពុងចំាមើល ថាតើក្រោយរូបភាព បន្តផុសផុលពេញស្រទាប់ មហាជនបែបនេះ តើច្បាប់នឹងមាន ចំណាត់ការបែបណា ហើយតើកេរ្តិ៍ឈប់នាង នឹងប្រឈមការប៉ះពាល់កម្រិតណា៕

 

 

 

 

ដកស្រង់ពី៖ Postnews