បណ្តាញសង្គម

រ៉េត ស៊ូហ្សាណា ជ្រុះចេញពីកម្មវិធី The Voice Cambodia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(ភ្នំពេញ)៖ នៅយប់មិញនេះ កម្មវិធី The Voice Cambodia 2 បានឈានដល់ការ ប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ដោយ Coach និមួយៗមានកូនក្រុម ២នាក់ ដើម្បីប្រកួត ប្រជែងជាមួយគ្នា ជ្រើសរើស យកតែម្នាក់ ទៅប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំ ឡើងនៅយប់ ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦ ។

អ្វីដែលចាប់ អារម្មណ៍នៅ ក្នុងការប្រកួត យប់មិញនេះ កូនក្រុមរបស់ Coach តារាចម្រៀង ឱក សុគន្ធកញ្ញា គឺបេក្ខនារី រ៉េត ស៊ូហ្សាណា បានធ្លាក់ពីកម្មវិធី The Voice Cambodia ហើយ បន្ទាប់ពីមិន អាចយកឈ្នះគូប្រជែងរួម ក្រុមគឺបេក្ខជន ថែល ថៃ បាន ។ ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនាយប់ មិញនេះ បេក្ខនារី រ៉េ ស៊ូហ្សាណា ដែលនិយមច្រៀង បទចម្រៀង ជាភាសាអង់គ្លេស បានច្រៀងចម្រៀង ២បទខ្មែរមួយបទ និងបទអង់គ្លេស មួយបទ។

បទខ្មែរមានចំណងជើងថា « ផ្ការីកក្នុង សមុទ្រទឹកភ្នែក » និងបទជាភាសាអង់គ្លេស «Blank Space » ។ ការបរាជ័យ របស់នាង គឺជាការបិទបញ្ចប់ រាល់ការរិះគន់ ខណៈដែលមុន ការប្រកាសលទ្ធផល គឺការផុសផុលយ៉ាងខ្លាំង វាយសន្ធាប់ថា កម្មវិធីបានរៀបចំឲ្យ រ៉េត ស៊ូហ្សាណា ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីឲ្យមានប្រៀបលើ ថែល ថៃ នោះ ។ ក្នុងវគ្គ ប្រកាសលទ្ធផល យុវតីវ័យ១៦ឆ្នាំ រ៉េត ស៊ូហ្សាណា បាននិយាយ ក្នុងភាពជឿជាក់ថា «ចាប់តាំងពីការផ្តើម ចូលរួមក្នុងកម្មវិធី ប្រកួតនេះ នាងខ្ញុំមិនដែល ស្រមៃថា អាចឈានចូល មកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូចពេលនេះទេ ព្រោះវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ គឺវាមានន័យណាស់ ហើយវា គឺជាវគ្គដ៏ធំមួយ នៃជីវិតរបស់ខ្ញុំ ។ ខ្ញុំមិនដែលជឿថា នាងខ្ញុំឡើង មកដល់វគ្គហ្នឹងទេ អីចឹងវាមាន ន័យសម្រាប់ខ្ញុំ ។

បើទោះបីជាថ្ងៃនេះ លទ្ធផលបរាជ័យ ក៏ដោយប៉ុន្តែ នាងខ្ញុំសប្បាយចិត្ត ក្នុងការទទួលយកវា ហើយនាងខ្ញុំនឹង យកការបរាជ័យមួយនេះ ទៅជាបទពិសោធន៍ របស់នាងខ្ញុំទៅថ្ងៃអនាគត » ។ សម្តីគ្រប់មាត់របស់ រ៉េត ស៊ូហ្សាណា និយាយក្នុងវេទិកា បានធ្វើឲ្យ កញ្ញា ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកហូរទឹកភ្នែក នៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។ សូមជម្រាបថា បេក្ខជន បេក្ខនារី The Voice Cambodia 2 ដែលអាចឈានជើង ទៅប្រកួតវគ្គ ផ្តាច់ព្រ័ត្ររួមមាន ៖ បេក្ខជន ថែល ថៃ របស់ Coach ឱក សុគន្ធកញ្ញា, បេក្ខនារី សាន ស្រីឡៃ របស់ Coach ពេជ្រ សោភា, បេក្ខជន ឃី សុឃុន របស់ Coach ឆន សុវណ្ណរាជ និង បេក្ខនារី ឈីន រតនៈ របស់ Coach ណុប បាយ៉ារិទ្ធ៕

ដកស្រងពី៖ freshnews