បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អបអរសាទរដល់បេក្ខជន ថែល ថៃ ឈ្នះក្នុងការប្រកួត The Voice Cambodia រដូវកាលទី២

ភ្នំពេញៈ បន្ទាប់ពី ប្រកាសលទ្ធផលថា បេក្ខជន ថែល ថៃ លើកពាន The Voice Cambodia 2016 រដូវកាលទី២ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារ ចូលរួមអបអរសាទរ ដល់បេក្ខជន ថែល ថៃ ដែលបានទទួលជ័យជំនះ ក្នុងការប្រកួតផ្តាច់ នាយប់ថ្ងៃទី២០មិថុនា នេះ។

សម្តេចតេជោ ហ៊ុន សែន «ខ្ញុំសូមអបអរសាទរដល់ក្មួយ ថែល ថៃ ដែលបានឈ្នះ នៅក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាលទី២ នាពេលយប់នេះ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ទូរទស្សរស្មីហង្សមាស ក្មួយៗគណៈកម្មការ ទាំងអស់ និងពិធីករ ពិធីការនី ដែលបានចូលរួម រៀបចំកម្មវិធី កម្រិតអន្តរជាតិ ទទួលបានការគាំទ្រ និងជោគជ័យ! ចំពោះក្មួយៗដែលមិនបានជាប់ គឺកុំបាក់ទឹកចិត្ត ហើយខិតខំបន្តថែមទៀត ដើម្បីទទួលជោគជ័យ នាពេលខាងមុខនេះមិនខាន!»។

កម្មវិធីប្រឡងចម្រៀង លំដាប់អន្តរជាតិ «The Voice Cambodia» រដូវកាលទី២ ប្រចាំក្នុងប្រទេសកម្ពុជា បានរកឃើញបេក្ខជន ទទួលបានជយលាភីលើកពាន «The Voice Cambodia 2016» ប្រចាំឆ្នាំ ២០១៦នេះ ហើយបន្ទាប់ពី កម្មវិធីបានបើកការ ប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល ជាច្រើនខែកន្លងមក។ បេក្ខជន-បេក្ខនារី ដែលទទួលបាន ជយលាភីមានសមត្ថភាពខ្ពស់ មានការផ្ញើសារ គាំទ្រច្រើនជាងនោះ គឺបានទៅលើ បេក្ខជន ថែល ថៃ មានលេខសម្គាល់លេខ៣ ត្រូវជាកូនក្រុម របស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ជ័យជំនះនេះទទួល បានទឹកប្រាក់១០០លានរៀល៕

 ដកស្រង់ពី៖ Postnew