បណ្តាញសង្គម

តារា​​ល្បី​អន្តរជាតិ៥​រូប​​បាន​មក​លេង​អង្គរ​វត្ត ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

ប្រាសាទអង្គរវត្ត ជាទិសដៅ ទេសចរណ៍ ដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរ ក្រៅប្រទេស ប៉ងមកលេង ព្រោះជា សំណង់អច្ឆរិយមួយ ក្នុងពិភពលោក។

ហើយថ្មីៗនេះ ខាងអ្នកស្រាវជ្រាវ ក៏ទើបរកឃើញ ទីក្រុងបុរាណដ៏ធំ មួយទៀត ដែលកប់ក្នុងព្រៃ នៃតំបន់អង្គរ ផងដែរ។ ក្រៅពី ភ្ញៀវទេសចរ ធម្មតា តារាល្បីៗឈ្មោះ ជាច្រើនក៏ចង់មានឱកាស មកលេងអង្គរវត្ត ដូចគ្នា ហើយតារាខ្លះ ក៏បានមកលេង រួចរាល់ដែរ ។ តារាអន្តរជាតិ ៥ដួង ដែលបាន មកទស្សនាផ្ទាល់ នៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា ក្នុងពាក់កណ្ដាល ឆ្នាំ២០១៦នេះ៖

 ១. Eva Longoria

តារាសម្ដែង និង អ្នកដឹកនាំរឿង អាមេរិក Eva Longoria និង ស្វាមី José Bastón បានមក ក្រេបទឹកឃ្មុំ នៅប្រទេសកម្ពុជា បន្ទាប់ពី រៀបមង្គលការ កាលពី ចុងខែឧសភា កន្លងទៅ។ ពេលនោះដែរមាន ជនខិលខូច បានបង្ហោះ រូបដំណើរកម្សាន្តរបស់នាង និង សរសេរ បន្លំថា ជាដំណើរកម្សាន្ត នៅប្រទេសថៃ ដែលនាំឲ្យមាន ប្រតិកម្ម ជាច្រើន ពីអ្នកលេងបណ្ដាញ Facebook កម្ពុជា។

 

 

២. Douglas Booth

តារាសម្ដែង អង់គ្លេស Douglas Booth ដែលជា តួឯកប្រុស ក្នុងរឿង “Romeo and Juliet” បានបង្ហាញខ្លួន នៅទឹកដី អង្គរខេត្តសៀមរាប នៃប្រទេសកម្ពុជា កាលពីចុងខែឧសភាកន្លងទៅ ដែរនិងបានបង្ហាញ ពីអារម្មណ៍ដ៏រំភើប របស់ខ្លួន ដោយសរសេរ លើបណ្ដាញ សង្គមរបស់ខ្លួនថា៖

 “ថ្ងៃនេះ ខ្ញុំបានឡើងដល់ កំពូលប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជា ដែលជា សំណង់បូជាសាសនា ធំបំផុតក្នុងពិភពលោក ។ ជាក់ស្ដែង គ្រប់ផ្ទៃជញ្ជាំង សសរ ធ្នឹម និងសូម្បីតែដំបូល គឺ សុទ្ធតែត្រូវបានឆ្លាក់ ។ មានចម្លាក់ ដ៏វែងឆ្ងាយ ជាច្រើន បង្ហាញពី ឈុតឆាកក្នុងអក្សរសិល្ប៍ ឥណ្ឌា ដូចជា សេះស គ្រុឌ នាគរាជមានស្លាប និងរទេះសេះ ក៏ដូចជាអ្នកចម្បាំងដើរតាម អ្នកដឹកនាំជិះដំរី និងនារីរាំ របាំពីឋានសួគ៌ជាដើម ។ ពិតជា គួរឲ្យ ស្ងើចសរសើរ ខ្លាំងណាស់”។ 

៣. Ornapha Krisadee

 តារាសម្ដែង និងពិធីការ ប្រចាំទូរទស្សន៍ លេខ៣ថៃ Ornapha Krisadee បានមកដល់ ទឹកដីសៀមរាប កាលពីខែ មករា ជាមួយ មនុស្សមួយក្រុម អាចជាសាច់ញាតិ ឬបងប្អូន។ ក្រៅពី ប្រាសាទអង្គរវត្ត តារាវ័យ៦១ឆ្នាំ ក៏បានទៅ ប្រាសាទធំ ផ្សេងទៀត ដូចជា តាព្រហ្ម, បន្ទាយស្រី ជាដើម។

៤. Sean Jindachot

 តារាសម្ដែងថៃ ម្នាក់ទៀតគឺ Sean Jindachot បានមកលេង ប្រាសាទអង្គរវត្ត កាលពីខែ មេសា មុនថ្ងៃចូលឆ្នាំ ប្រពៃណីខ្មែរ ប៉ុន្មានថ្ងៃ ។ Sean បានរួមដំណើរ ជាមួយ មិត្ត៣នាក់ទៀត មកកាន់កម្ពុជា ។ តារាវ័យ២៧ឆ្នាំ បានថតរូប និង ផ្ដិតទេសភាព ជុំវិញ អង្គរវត្ត ជាច្រើនសន្លឹក ហើយថែមទាំងយកទៅ បង្ហោះលើបណ្ដាញសង្គម Instagram ដើម្បីឲ្យអ្នកគាំទ្រ របស់ខ្លួន បានឃើញ ទៀតផង។

៥. Kate Tsui

 តារាសម្ដែង ហុងកុង Kate Tsui បានធ្វើ ឲ្យអ្នកគាំទ្រ កម្ពុជា ភ្ញាក់ផ្អើល បន្ទាប់ពី បង្ហោះ២សន្លឹកថត នៅតំបន់ អង្គរ លើបណ្ដាញ Instagram ។ ការឈានជើង មកដល់ខេត្តសៀមរាប គឺ ដំណើរកម្សាន្ត លក្ខណៈឯកជន មិនពាក់ព័ន្ធ នឹងកម្មវិធីអ្វីមួយឡើយ។

 

ដកស្រង់ពី៖ sabay