បណ្តាញសង្គម

ពេជ្រ សោភា បន់​ស្រន់​វិញ្ញាណក្ខន្ធ​ឪពុក​​​ឲ្យ​​​ មុន​ចេញ​ទៅ​ព្យាបាលជំងឺស្អែក​

<

តារាចម្រៀង ពេជ្រ សោភា បានទៅ អុជធួបបន់ស្រន់ ដល់វិញ្ញាណក្ខន្ធឪពុក របស់ខ្លួន សូមឲ្យតាមជួយថែរក្សា ព្រោះថ្ងៃស្អែកនេះ នាងនឹងត្រូវទៅ ព្យាបាលជំងឺ នៅឯក្រៅ ប្រទេសសារជាថ្មី។

សោភា មិនបានបង្ហើបថាទៅ ព្យាបាលនៅប្រទេសណាទេ ប៉ុន្តែសារព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយថា ពេជ្រ សោភា អាចនឹងទៅព្យាបាល នៅប្រទេសបារាំង ។ តាមព័ត៌មាន កន្លងមក តារាចម្រៀងរូបនេះ មានជំងឺរ៉ាំរៃ ជាយូរមកហើយ តែនាង មិនទាន់ដាច់ចិត្តព្យាបាលរហូត មកដល់ពេលនេះ ទើបនាងសម្រេចចិត្ត ទៅព្យាបាល។ ដោយសារ ជំងឺរើលើកនេះ ពេជ្រ សោភា បាននិយាយថា នាងអាចនឹងចាកចេញ ពីសិល្បៈរហូត ប្រសិនបើ ជំងឺនាង មិនប្រសើរឡើង។

 ពាក់ព័ន្ធនឹង រឿងនេះដែរ ដេវីត ដែលជាដៃគូរ ចម្រៀងនោះ ក៏បានលើកទឹកចិត្ត ឲ្យទៅព្យាបាល ផងដែរដោយ ដេវីត បានលើកឡើងថា “ខ្ញុំក៏គ្មានសិទ្ធិអី ត្រូវឃាត់គាត់ដែរ បង ខ្ញុំគិតថា បើកាលណា គាត់ឆាប់ បានព្យាបាល ជាឆាប់ៗ ក្រែងគាត់នឹង អាលឆាប់បានត្រឡប់វិញ។ បើយឺតយ៉ាវ ព្យាបាល ខ្លាចចុងក្រោយ មានតែវិប្បដិសារី”៕

ដកស្រង់ពី៖ sabay