បណ្តាញសង្គម

ចំណុច​ពិសេស​កង់​គ្មាន​ពោះវៀន​​ ដែល​និយម​ប្រើ​លើ​ម៉ូតូ​​ស៊េរី​ថ្មី

ប៉ុន្មានឆ្នាំចុងក្រោយ នេះឃើញថាក្រុមហ៊ុន ម៉ូតូមួយចំនួនដូចជា Honda ជាដើម បាននាំយកកង់ម៉ូតូ ប្រភេទគ្មានពោះវៀនមកប្រើ លើម៉ូតូស៊េរីថ្មីៗ របស់ខ្លួនរួមមាន Zoomer-X, SCoopy, PCX, Click និង Beat ជាដើម។

កង់ប្រភេទនេះមាន លក្ខណៈសម្បត្តិពិសេស មួយចំនួនដូចជា ៖

  • មិនងាយធ្លាយ ឬ ធូរ ដូចជាកង់មានពោះវៀនឡើយ
    • ក្នុងករណីដែលធ្លាយ ខ្យល់ក្នុងកង់បាត់បង់ ក្នុងកម្រិតយឺតបំផុត ដែលអាចឲ្យអ្នកធ្វើដំណើរ បានបន្តិចទៀតដើម្បីរកកន្លែងប៉ះ ចំណែកឯកង់មានពោះវៀន នឹងអស់ខ្យល់ភ្លាមៗ ហើយអាចបង្កជាគ្រោះថ្នាក់ ទៀតផង ប្រសិនកំពុងបើកបរ ក្នុងលឿនលឿន                                                                                                                 
    • សម្ពាធខ្យល់ក្នុងកង់     មានស្ថិរភាពល្អ    ដូចនេះអាចបើកបរ  ក្នុងល្បឿនលឿនបាន ដោយមានស្ថិរភាពដូចគ្នា

យ៉ាងណាក្ដីគុណវិបត្តិដ៏  ធំមួយរបស់កង់គ្មានពោះវៀន  គឺមានតម្លៃថ្លៃ ព្រោះសារធាតុប្រើដើម្បី ផលិតកង់ប្រភេទ នេះឡើងខុសគ្នា ពីសារធាតុប្រើដើម្បី ផលិតកង់មានពោះវៀន៕

ដកស្រង់ពី៖ Sabay