បណ្តាញសង្គម

LG​ ​ជិត​ចេញ​​អាវុធ​ដ៏​គ្រោះថ្នាក់​​​ប្រជែង​ ​S8​ ​​និង​ ​iPhone​ ​7​ ​Plus

ក្រុមហ៊ុន LG នឹងធ្វើការ ប្រកាសចេញជាផ្លូវ ការនូវកំពូលស្មាតហ្វូន ពាក់កណ្ដាលឆ្នាំ ២០១៧ ជាមួយម៉ូដែល V30 នាថ្ងៃ ៣១ សីហា ២០១៧។

ជំហានដំបូងគេសន្និដ្ឋាន ថាវាជាស្មាតហ្វូន ដែលពិសេសមាន Aperture Lens ដល់កម្រិត f/1.6 មុនគេបំផុត ខណៈ Galaxy S8 មាន Aperture f/1.7 និង iPhone 7 Plus f/1.8។ យោងតាមដំណឹងលេចធ្លាយ កន្លងមក LG V30 នឹងបំពាក់អេក្រង់ OLED ដែលបង្ហាញរូបដិតច្បាស់ ហើយការរចនាដ៏សិចស៊ី ជាមួយអេក្រង់ទំហំ ៦ អ៊ីនមានគែមតិច គ្រប់ជ្រុងតែម្ដង។

កាន់តែពិសេស ស្មាតហ្វូនម៉ូដែលនេះ ក៏ត្រូវគេជឿថាមាន បំពាក់បច្ចេកវិទ្យា បញ្ចូលថ្មឥតខ្សែ (Wireless Charging) ផងដែរ។ ទន្ទឹមការខិតជិតបង្ហាញខ្លួននៃម៉ូដែល LG V30 នេះ អ្នកវិភាគអន្តរជាតិ ជាច្រើនលើកឡើងថា វាគឺជាគូប្រជែងយ៉ាង គ្រោះថ្នាក់សម្រាប់ ស្មាតហ្វូន Galaxy S8 និង S8 Plus របស់ Samsung ព្រោះពួកវាមានអេក្រង់ កោងគ្មានគែមប្រហែលគ្នា រូបទាំងមុខងារ មិនជ្រាបទឹកក្នុងស្តង់ដារដូចគ្នាផងនោះ៕

ដកស្រង់ពី៖ Sabay