បណ្តាញសង្គម

ប៊ុត សីហា​ ធ្លាក់​កូដ​ខ្លាំង​ដល់​ថ្នាក់​ចេញ​ច្រៀង​តាម​រោងការ​?

មានព័ត៌មានខ្សិបខ្សាវថា តារាចម្រៀងប្រុសលោក ប៊ុត សីហា ដែលជាអ្នកចម្រៀងរបស់ផលិតកម្មហង្សមាសម្ចាស់ពានរង្វាន់The Voice Cambodia រដូវកាលទី១ ហាក់ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ដោយលោកបានទៅច្រៀងអកកាដង់ រកប្រាក់តាមរោងការទៅវិញ។

បើតាមមិត្តរួមអាជីពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រាក់កម្រៃដែលលោកបានមកពីការច្រៀងនោះមាន តម្លៃទាបណាស់ បើប្រៀបធៀបនឹងតារាចម្រៀងល្បីឈ្មោះប្រហាក់ប្រហែលលោក គឺក្នុង១កម្មវិធីត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ។

ពាក់ព័ន្ទនឹងបញ្ហាខាងលើនេះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្ត និងចង់ដឹងថា តើព័ត៌មាននេះពិតយ៉ាងតែនៅមិនទាន់មានការបកស្រាយណាមួយពីលោកផ្ទាល់នៅឡើយទេ ដោយទាក់ទងទៅលោកមិនលើកទូរស័ព្ទ។

ដកស្រង់ពីើSabay