បណ្តាញសង្គម

ស្មោះស្ម័គ្រ​​ណាស់​ សៅ ឧត្តម និង សុវត្ថិ ឌីធារិកា ចាប់​ដៃ​គ្នា​មិន​លែង

ក្រោយពីក្រុម Khmer Idol មិនអាចដំណើរការតទៅទៀតបាន សៅ ឧត្តម និងស្រីតូច សុវត្ថិ ឌីធារិកា បានដឹកដៃគ្នាចូលផលិតកម្ម 2B ដែលមានលោក ងួន សុបិន ជាចាងហ្វាងផលិតកម្ម។ ការបង្ហាញវត្តមាននៅទ្រនំថ្មីជាមួយ សុវត្ថិ លោកថា៖" និយាយទៅបង បេក្ខជន និងបេក្ខនារី ដែលប្រឡងជាមួយគ្នា ពេលហ្នឹងមានតែខ្ញុំ និង ធារិកា ទេដែលយើងមានអ្វីៗស្ទើរប្រហាក់ប្រហែលគ្នា បងគិតមើលពីមុនពួកខ្ញុំនៅ Khmer Idol ជាមួយគ្នា ក្រោយពីរំសាយឥឡូវខ្ញុំ និងគាត់មកចូលនៅផលិតកម្ម 2B ដូចគ្នា ។

សង្ឃឹមថាទៅថ្ងៃខាងមុខពួកយើងទាំងពីរ នឹងបានជួបរឿងល្អដូចគ្នាទៅចុះ"។ឌីធារិកា នេះដែរ សៅ ឧត្តម គិតថាប្រហែលជានិស្ស័យហើយមើលទៅទើបខ្លួន និង នាចំពោះការចូលមកទ្រនំថ្មីនេះ សៅ ឧត្តម មានបទចម្រៀង ៣ បទបានចេញនៅចុងឆ្នាំ ២០១៧ កន្លងទៅមានដូចជាបទ "អន់ចិត្ត" “បែក" “ចាកចេញព្រោះក្រ" ទទួលបានការគាំទ្រពីទស្សនិកជនផងដែរ។

ចំណែកឯដើមឆ្នាំ២០១៨ ខាងផលិតកម្មបានត្រៀមឲ្យលោកចំនួន ៦ បទរួចហើយ មានទាំងបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។ ចំណែកឯ សុវត្ថិឌី ធារិកា វិញក៏មានបទចម្រៀងថ្មីជាបន្តបន្ទាប់ដូចគ្នាដែរតែ ឧត្តម មិនបានចាំចំណងជើងនោះទេ៕ ង មានដំណើរជីវិតស្រដៀងគ្នាដូច្នេះ។

ដកស្រង់ពី៖Sabay