បណ្តាញសង្គម

ជួលអ្នកជំនាញឲ្យថតរូបគ្រួសារ តែបែរទទួលលទ្ធផលហួសចិត្ត!

អ្នកប្រហែលជាធ្លាប់បានជួលអ្នកថតរូបអាជីព យ៉ាងហោចណាស់ម្តងក្នុងជីវិត សម្រាប់ការថតរូបជួបជុំគ្រួសារដ៏សំខាន់មួយ។ ប៉ុន្តែ សម្រាប់គ្រួសារនៅសហរដ្ឋអាមេរិកនេះវិញ រូបថតរបស់ពួកគេនឹងក្លាយជាការចងចាំអស់មួយជីវិត។

អ្នកស្រី Pam និងលោក Dave Zaring រស់នៅ រដ្ឋ Missouri សហរដ្ឋអាមេរិក បានចំណាយប្រាក់ចំនួន ២៥០ ដុល្លារ ទៅអ្នកថតរូបអាជីពម្នាក់ សម្រាប់ថតរូបគ្រួសារដ៏ស្រស់ស្អាតនៅក្នុងសួនច្បារ។ ប៉ុន្តែជាច្រើនខែក្រោយមក រឿងដែលមិននឹកស្មានដល់មួយកើតឡើង ដោយសារតែរូបថតរបស់ពួកគេ ដែលបានកែដោយអ្នកជំនាញ មើលទៅដូចតុក្កតាគួរឲ្យអស់សំណើច និងល្បីពេញបណ្ដាញអ៊ីនធឺណិតតែម្តង។

ចង់ដឹងថា រូបទាំងនោះគួរឲ្យអស់សំណើចយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ដកស្រង់ពី៖Sabay