បណ្តាញសង្គម

ទីបំផុត! ចំណង​ស្នេហ៍ Song Seung Hun និង Liu Yifei ដើរ​ដល់​ផ្លូវ​បំបែក

គូស្នេហ៍តារាសម្ដែង Song Seung Hun និង Liu Yifei បានឈានដល់ផ្លូវបំបែក ក្រោយទាក់ទងគ្នាអស់រយៈពេលជាង ២ឆ្នាំ។ បើតាមអ្នកគ្រប់គ្រងរបស់តារាសម្តែង Song Seung Hun បានបញ្ជាក់ប្រាប់ TVReport ថា៖ "វាជាការពិត ពួកគេពិតជាបែកគ្នាមែន។

ពេលវេលាជាក់លាក់យ៉ាងណានោះ វាជារឿងផ្ទាល់ខ្លួនរបស់ពួកគេទេ ដូច្នេះហើយពួកយើងមិនបានដឹងអ្វីច្រើននោះទេ។ Song Seung Hun និង Liu Yifei ពួកគេទាំង២ ធ្វើការមិនមានពេលសម្រាកឡើយ។

ពួកគេមិនអាចជួបគ្នា ព្រោះការងារមមាញឹកពេក ដូច្នេះហើយ បានជាពួកគេមានអារម្មណ៍ថាឆ្ងាយពីគ្នា ហើយការចែកផ្លូវគ្នារបស់ពួកគេក៏មិនមែនដោយសារតែប្រទេសចិនបានហាមប្រាមការហូរចូលសិល្បៈកូរ៉េទេ"។ តារាសម្ដែង Song Seung Hun និង Liu Yifei បានជួបគ្នាជាលើកដំបូងនៅក្នុងរឿងកូរ៉េ-ចិនមួយ កាលពីឆ្នាំ២០១៥ បន្ទាប់មកក៏បានចាប់ផ្ដើមទាក់ទងគ្នាជាសាធារណៈអស់រយៈពេលជាង ២ឆ្នាំ៕

ដកស្រង់ពី៖Sabay