បណ្តាញសង្គម

ក្រោយ​ស្នេហ៍​ប្រេះ​ឆា Kwan បង្ហាញ​មុខលើក​ដំបូង​ បញ្ចេញ​សាច់​គ្មាន​ញញើត​

ឈានចូលដល់ឆ្នាំ ២០១៨ រឿងរ៉ាវក្នុងពិភពសិល្បៈថៃ មានភាពច្របូកច្របល់គួរសម ពិសេសគឺព័ត៌មានប្រេះឆារបស់តារាសម្ដែងថៃ Golf Pichaya និង Kwan Usamanee។ ទោះបីរឿងរ៉ាវមិនទាន់ស្ងប់ ១០០ភាគរយក្ដី ប៉ុន្តែក្នុងនាមជាតារារបស់មហាជន Kwan នៅតែតាំងចិត្តរឹងប៉ឹងជានិច្ច។

ជាក់ស្ដែង ក្រោយមានរឿងចម្រូងចម្រាស បែកអូរហូរស្ទឹងជាមួយអតីតសង្សារ Golf មក ថ្មីៗនេះនាងបានបង្ហាញខ្លួនជាលើកដំបូង ក្នុងកម្មវិធីមួយ ជាមួយការតុបតែងខ្លួនយ៉ាងទាក់ទាញ ធ្វើឲ្យម្នាក់ៗភ្លឹកស្មារតីគ្រប់គ្នា។

Kwan ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខ្លួនទាំងអស់ខកចិត្តឡើយ ព្រោះការបង្ហាញវត្តមាននៅថ្ងៃនោះ នាងមានទឹកមុខស្រស់ស្រាយ ជាមួយស្ទីលតុបតែងខ្លួនបែបសិចស៊ី ប្រុសៗមើលដកភ្នែកចេញមិនចង់រួច ប៉ុន្តែលេចធ្លោខ្លាំងពេញកម្មវិធី៕

ដកស្រង់ពី៖Sabay