បណ្តាញសង្គម

រូប​ថតស្ថានភាព​ Kim Soo Hyun បច្ចុប្បន្នក្នុងជួរទាហានជា​ច្រើនបែក​ធ្លាយខ្ទេច

តួឯកប្រុសក្នុងរឿង "សង្សារខ្ញុំមនុស្សភពផ្កាយ” Kim Soo Hyun បានចូលបម្រើក្នុងជួរទាហានតាំងពីខែតុលា ឆ្នាំ ២០១៧ ហើយក្រោយចូលបំពេញតួនាទីនេះ មជ្ឈដ្ឋានទូទៅ ពិសេសអ្នកគាំទ្រពិតជាចង់ដឹងសុខទុក្ខរបស់លោកណាស់។

ជារឿងរំភើបសម្រាប់អ្នកគាំទ្រ ពោលគឺថ្មីៗនេះ រូបភាពរបស់ Kim Soo Hyun ជាច្រើនសន្លឹកត្រូវបានចែកចាយពេញបណ្ដាញអ៊ីនធឺណិត ដោយបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពប្រចាំថ្ងៃរបស់លោក។ បច្ចុប្បន្នតួប្រុស Do Min Joon នេះកំពុងប្រចាំការនៅជំរំ Junjin New Recruit Center ហើយរូបថតរបស់លោកក្រោយចូលបំពេញកាតព្វកិច្ចរយៈពេល ៥សប្ដាហ៍ ក៏បានបង្ហាញពេញទឹកពេញដី។

តាមរយៈរូបភាពទាំងនោះពិតជាបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងតស៊ូហ្វឹកហាត់ជាប្រចាំថ្ងៃ របស់តារាប្រុសរូបនេះ។ មួយវិញទៀត សម្រាប់អ្នកគាំទ្រទាំងអស់ ក៏បានធូរស្បើយចិត្តខ្លះដែរ ពេលដឹងពីសុខទុក្ខរបស់តារាសំណព្វរបស់ខ្លួន៕

ដកស្រង់ពី៖Sabay